លួងលោមរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៣ឆ្នាំបានសម្រេច៣ដងទើបបែកធ្លាយត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ: នគរបាលស្រុកចិត្របុរី សហការជាមួយ និងនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មគ្រែបានធ្វើការ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវ:ក្មេងស្រីមិនទាន់គ្រប់អាយុ បានសម្រេចជាបន្តបន្ទាប់រហូតដល់ទៅ៣ដង នាពេលកន្លងមក ។
ការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់នេះប្រព្រឹត្តទៅកាលពី ព្រឹក ថ្ងៃ ចន្ទ ៣ កើត ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ តាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ ។
មន្រ្តីនគរបាលស្រុក ចិត្របុរី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ អ៊ីម ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ឯជនរងគ្រោះជាក្មេងស្រីអនិតិជានមានអាយុទើបតែ ១៣ឆ្នាំ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយការនាំខ្លួនមកសាកសួរ ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា កន្លងមករូបគេពិតជាបានលួងលោមក្មេងស្រីរងគ្រោះយកទៅធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចចំនួន ៣លើកប្រាកដមែន កាលពីអំឡុងប៉ុន្មានខែមុននេះ ជាថ្នូរនឹងផ្តល់ប្រាក់បន្តិចបន្តួចដល់ជនរងគ្រោះប៉ុណ្ណោះ។

ក្រោយទទួលបានចម្លើយសារភាពពីជនសង្ស័យបែបនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print