តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន ករណី ដាក់អន្ទាក់សត្វព្រៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនត្រូវចោទចំនួន១រូប កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទដាក់អន្ទាក់ដោយប្រើបង្កៃ បង្កឲ្យមានការស្លាប់ដល់សត្វព្រៃដែលជាប្រភេទមានដោយកម្រ និងជិតផុតពូជ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ប្រព្រឹត្តនៅក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃស្រែពក។

ជនត្រូវចោទឈ្មោះ ហក វ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកោះម្យើល ឃុំណងឃីលឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជននេះលួចធ្វើសកម្មភាពដាក់អន្ទាក់សត្វព្រៃ ដែលប្រើឧបករណ៍កែច្នៃដោយប្រើអង្គប់ បំពុល សម្លាប់ និងប្រើប្រាស់អាវុធជាតិផ្ទុះ ជាតិគីមី ថ្នាំពុល និងគ្រឿងឆក់ បង្កគ្រោះថ្នាក់ដល់សត្វព្រៃ និងអាចបង្កគ្រោះថ្នាក់ដល់មន្រ្តីឧទ្យានុរក្សក្នុងពេលចុះល្បាត។

មន្រ្តីបរិស្ថានបានអោយដឹងថា៖ វត្ថុតាងជាក់ស្ដែងនៃបទល្មើសធនធានធម្មជាតិដែលត្រូវមន្ត្រីឧទ្យានុរក្សដកហូតបានរួមមាន ៖
១.រំសេវផ្ទុះចំនួន០.៥គីឡូក្រាម
២.លួសឆក់ចំនួន០៣ដុំ
៣.អង្គប់រស័រ នាំចូលពីប្រទេសវៀតណាមចំនួន០៣
៤.អន្ទាក់ខ្សែកាបចំនួន០៥ខ្សែ
៥.អន្ទាក់ខ្សែគោចំនួន៦៥ខ្សែ
៦.ឧបករណ៍ឆក់ចំនួនមួយកំប្លេ
៧.ផ្ទាំងសូឡាចំនួន០១ផ្ទាំង
៨.មងទាក់សត្វសំពោចចំនួន០១ដុំ
៩.អន្ទាក់ដែលដាក់ហើយ ចំនួន១០០ខ្សែ

បច្ចុប្បន្នវត្ថុតាងមួយចំនួនត្រូវបាននាំយកមករក្សាទុកបណ្ដោះអាសន្ននៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមួយចំនួនទៀត មន្រ្តីឧទ្យានុរក្សបាននិងកំពុងប្រមូល និងសា រួចបំផ្លាញចោលនៅកន្លែងកើតហេតុ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រភេទសត្វព្រៃ និងមនុស្ស៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print