Ci Ci ថាវីដេអូឱបថើបនោះគឺជាឈុតសម្តែងជាជាមួយតួប្រុសសង្ហាលោក ប៊ឺរី

ចែករំលែក៖

ភ្នំពេញ៖ បាហុនិការ និងជាតារាសម្តែងស្រីសិចស៊ីកញ្ញា ស៊ីស៊ី (Ci Ci) ទើបនឹងធ្វើឲ្យគេចាប់អារម្មណ៍នឹងជិវិតហ៊ឺហានាដំណើរកម្សាន្តក្រៅប្រទេសនោះ ស្រាប់តែលេចវីដេអូឱបថើបរោលរាលមួយ។ តារាស្រីរូបនេះចេញមុខបដិសេធភា្លមៗមិនមែនជារឿងស្នេហាទេ គឺគ្រាន់តែជាឈុតសម្តែងក្នុងបទចម្រៀងមួយជាមួយតួប្រុសលោក ប៊ឺរី(Berry) ប៉ុណ្ណោះ។
​លេចចេញវីដេអូឱបថើបថ្មីមួយភ្លាមៗរបស់តារស្រី កញ្ញា Ci Ci ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ពីមួយទៅមួយ។ នារីដែលស្ថិតក្នុងវីដេអូនោះត្រូវបានគេស្គាល់ថាតារាស្រីសិចស៊ីកញ្ញា Ci Ci។ នាងភ្ញាក់ផ្អើលខ្លាំងក្រោយពីមានការជជីកសួរមិត្តរួមអាជីព និងអ្នកគាំទ្រ ។ ទោះជាយ៉ាងណានាងមិនបារម្ភថានឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងនោះទេ ខណៈមានអ្នកដឹងច្រើនថាជាការសម្តែងប៉ុណ្ណោះ។ តារាស្រីរូបនេះបញ្ជាក់ថា គឺជាឈុតឆាកសម្តែងក្នុងបទចម្រៀងថ្មីបទ”ប៉ុន្មានសង្សារ” ដែលជាសំនៀងរបស់លោក ហួន សំអុល។ កញ្ញា បន្តថា បទនេះត្រូវបានថតដោយនាងសម្តែងរួមគ្នាជាមួយលោក ប៊ឺរី និងតារាប្រុសសង្ហាផ្សេងម្នាក់ទៀតកាលពីថ្ងៃទី២៣ ខែមករាមកម្ល៉េះ។
តារាស្រីរូបនេះលើកឡើងថា វីដេអូនេះទំនងជាលេចចេញពីក្រុមការងារនាង ហើយក៏មិនមែនជាកំហុសដែរព្រោះតែមិនមែនជាវីដេអូឱបថើបជ្រុលហួសហេតុនោះទេ។ នាងថាស្នាដៃថ្មីនេះនឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ ហើយនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print