សាលាប៊ែ​ល​ធីអន្តរជាតិ​ចែក​ម៉ាស់​សុវត្ថិភាព​ចំនួន​៦​ម៉ឺន​ម៉ាស់​ដល់​សិស្ស​គ្រប់​សាខាទាំង២០​របស់ខ្លួន

ចែករំលែក៖

​ភ្នំពេញ ៖ ​ក្រោយ​ពេលដែល​ក្រសួងសុខាភិបាល​ប្រកាសថា នៅប្រទេស​កម្ពុ​ជាមាន​ករណី​ឆ្លង​មេរោគ​ជំងឺ​រលាក​សួត​ថ្មី កូ​រ៉ូ​ណា (coronavirus) កើតឡើង ១​ករណី​លើ​ជនជាតិ​ចិន នៅ​ក្រុងព្រះសីហនុ នៅ​ព្រឹក ថ្ងៃ អង្គារ ៤ កើត ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ សាលា​ប៊ែ​ល​ធី​អន្តរជាតិ បាន​ចែក​ម៉ាស់​សុវត្ថិភាព​ចំនួន ៦​ម៉ឺន​ម៉ាស់ ដល់​សិស្ស​ទាំង ២០​សាខា​របស់ខ្លួន ​។

​យោងតាម Facebook សាលា​ប៊ែ​ល​ធី អន្តរជាតិ នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ម៉ាស់​សុវត្ថិភាព​ចំនួន ៦​ម៉ឺន​ម៉ាស់ បានរៀបចំ​រួចរាល់​ហើយ នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ សម្រាប់​ចែក ជូន​ដល់​សិស្សានុសិស្ស និង​បុគ្គលិក នៃ​សាលា​ប៊ែ​ល​ធី អន្តរជាតិ​ទាំង ២០​សាខា ដើម្បី​បង្ការ​ជំងឺ​រលាក​សួត ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV)​។​

​ទន្ទឹម​នោះ​សាលា​ប៊ែ​ល​ធី អន្តរជាតិ ក៏បាន​អំពាវនាវ ឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់​ចូលរួម​ពាក់​ម៉ាស់​សុវត្ថិភាព​ទាំងអស់គ្នា ដើម្បី​ជួយ​ទប់ស្កាត់ ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) នៅកម្ពុជា ៕

ដោយ៖ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print