ប្រទេសថៃ៖ ប្រភពព័ត៌មានពីបាងកកប៉ុស្តិ៍បានផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ៖ មានការបាញ់ប្រហារមួយកើតឡើងនៅក្នុងផ្សារទំនើប ប៉ុន្តែគេមិនទាន់ដឹងអំពីមូលហេតុ ជនរងគ្រោះបាត់បង់ជីវិត ឬរងរបួសនៅឡើយទេ ។ ទោះយ៉ាងណា ខ្មាន់កាំភ្លើងត្រូវបានប៉ូលីសថៃចាប់ខ្លួន។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ៖ ករណីនេះបានកើតឡើងនៅផ្សារទំនើប Central Plaza Rattanathibet ស្ថិតនៅក្នុងស្រុក Muang ខេត្ត Nonthaburi កាលពីថ្ងៃព្រហស្បតិ៍ ។ ការផ្ទុះអាវុធនេះកើតឡើងនៅវេលាម៉ោងប្រមាណ៤និង២០នាទីរសៀលថ្ងៃនេះ។ ប្រជាពលរដ្ឋបាននាំគ្នារត់ចេញពីផ្សារទំនើបយ៉ាងប្រសេកប្រសាចមុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុដើម្បីអន្តរាគមន៍។
ស្នងការប៉ូលីសបានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនហើយប្រជាជនបានចាប់ផ្ដើមវិលត្រឡប់ចូលផ្សារទំនើបនោះវិញហើយ។ មិនមានរបាយការណ៍នៃការស្លាប់ឬរងរបួសទេ។
គួររំលឹកថា ប្រទេសនេះទើបតែជួបនូវព្រឹត្តិការណ៍បាញ់ប្រហារសម្លាប់រង្គាលកាលពីថ្ងៃទី៨ និងទី៩ ខែកុម្ភ: កន្លងទៅនេះដែលខ្មាន់កំភ្លើងគឺជាយោធាមួយរូបបានបាញ់រះនៅផ្សារទំនើបសម្លាប់មនុស្ស២៩នាក់ និងរងរបួស៥៩នាក់ មូលហេតុទំនាស់ចែកភាគហ៊ុនគ្នាមិនស្មើក្នុងរឿងលក់ដីធ្លី៕
ដោយ៖ ម្លិៈ