ផែនការ B បានបង្កើតឡើងនៅអង់គ្លេស ក្នុងករណីមន្ត្រីជាន់ខ្ពស់ឆ្លងកូវីដ-១៩

ចែករំលែក៖

ប្រទេសអង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេស បានត្រៀមផែនការ B ក្នុងករណីនាយករដ្ឋមន្រ្តី និងគណរដ្ឋមន្ត្រីមិនអាចដំណើរការបាន ដោយសារតែការឆ្លងកូវីដ-១៩ ។ បច្ចុប្បន្ននាយករដ្ឋមន្ត្រីអង់គ្លេស និងរដ្ឋមន្ត្រីក្រសួងសន្តិសុខ ធ្វើការពីចម្ងាយ ។
មកទល់ពេលនេះគេមិនទាន់ដឹងថា៖ នាយករដ្ឋមន្ត្រី Boris Johnson   ក៏ដូចជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចម្លងកូវីដ-១៩ ទៅដល់មន្ត្រីរូបណាខ្លះនៅឡើយទេ ។ ប៉ុន្តែតាមការសន្និដ្ឋានអាចនឹងមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតឆ្លងកូវីដ-១៩ ។ នៅពេលនេះ រដ្ឋាភិបាលបានត្រៀមផែនការ B ក្នុងពេលមានមន្ត្រីជាន់ខ្ពស់ ច្រើនរូបឆ្លងកូវីដ។  គេមិនទាន់ដឹងថាផែនការ B ជាអ្វីនោះឡើយ ប៉ុន្តែចំពោះមុខ គឺរដ្ឋមន្ត្រី ការបរទេស លោក Dominic Raad នឹងជំនួសនាយករដ្ឋមន្ត្រី ដឹកនាំប្រទេស ក្នុងពេលចាំបាច់។
នៅថ្ងៃទី ២៨ ខែមីនា នេះ ព្រះមហាក្សត្រិយានី ក៏បានរកឃើញឆ្លង កូវីដ-១៩ ផងដែរ ធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសអងគ្លេសកាន់តែច្របូកច្របល។  កាលពីថ្ងៃ ទី ២៧ ខែមីនា នាយករដ្ឋមន្ត្រីអង់គ្លេស ធ្វើតេសវិជ្ជមានចំពោះកូវីដ-១៩ ហើយ ២ម៉ោងក្រោយមករដ្ឋមន្ត្រីក្រសួងសុខាភិបាល Matt Hancock ក៏ឆ្លងកូវីដ-១៩ដែរ។
ចំណែកមិត្តស្រីរបស់នាយករដ្ឋមន្ត្រី Johnson គឺនាង Carrie Symonds អាយុ ៣២ឆ្នាំកំពុងមានផ្ទៃពោះ ក៏បានកាត់ផ្តាច់ផងដែរ មុនពេលធ្វើតេស្តរកកូវីដ-១៩។ នៅពេលនេះគេមិនទាន់ដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសបានចម្លងទៅកាន់ មន្ត្រីណាខ្លះឡើយ ។ នៅក្នុងសន្និសីទកាលពីថ្ងៃទី ២៥ខែមីនា  មានមន្ត្រីជាច្រើន ឈរក្បែរលោក ហើយពេលនេះបាននៅដាច់ដោយឡែក ។
បើទោះបីបែបណាក្តី នាយករដ្ឋមន្ត្រីអង់គ្លេសបានត្រៀមផែនការ B ដើម្បីដឹកនាំប្រទេសប្រសិនបើមានមន្ត្រីជាច្រើនរូបទៀតឆ្លងកូវីដ ហើយ នាយករដ្ឋមន្ត្រីធ្លាក់ក្នុងសភាពធ្ងន់មិនអាចធ្វើការពីចម្ងាយបាននោះ៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print