ភ្នំពេញ៖ លោក សាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានទទួល អំណោយអាល់កុលចំនួន១០.០០០លីត្រ ពីរោងចក្រ MH.Bio -Energy ជូនដល់គណៈកម្មការជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ សម្រាប់បម្រើឲ្យការងារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតវីរុសកូរ៉ូណាថ្មី (Covid-19) ។ ដែលពិធីប្រគល់ទទួល បានប្រារព្វធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។
មានប្រសាសន៍នៅក្នុងពីធី ប្រគល់_ទទួល អាល់កុលនោះ លោក សាស្ត្រាចារ្យ រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រោងចក្រ MH.Bio -Energy។ លោករដ្ឋមន្ត្រីមានសង្ឃឹមយ៉ាងមុតមាំថា រោងចក្រនឹងផ្តល់ជំនួយជាបន្តបន្ទាប់ទៀត ដើម្បីកម្ពុជាជំរុញវិធានការពារ ទប់ស្កាត់នឹងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ កាន់តែឆាប់រហ័ស៕
...
ដោយ៖ សហការី