រថយន្តថៃដឹកទំនិញចូលយកមកលក់តាំងពិព័រណ៍នៅស្រុកខ្មែរតាមច្រកអន្តរជាតិដូងមានភាពមិនប្រក្រតីសមត្ថកិច្ចឈរជើងនៅច្រកឆ្លើយដាក់គ្នា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ​រថយន្តថៃជាច្រើនគ្រឿងបានសម្រុកដឹកទំនិញជាច្រើនប្រភេទឆ្លងកាត់តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីយកមកលក់តាំងពិពរ័ណ៍នៅខេត្តកណ្តាលកាលពីល្ងាចថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ត្រូវគេមើលឃើញថាមានភាពមិនប្រក្រតីហាក់បីដូចជាមានរឿងអាថ៌កំបាំងនៅពីក្រោយខ្នងរបស់សមត្ថកិច្ចជំនាញប្រចាំច្រកអន្តរជាតិដូងនៃការឱ្យរថយន្តដឹកទំនិញថៃចូលមកលក់ក្នុងស្រុកខ្មែរក្នុងរូបភាពតាំងពិព័រលក់ផលិតផលដែលគេសង្ស័យមានការឃុបឃិតគ្នាឱ្យរថយន្តចូលមកលើសចំនួនអនុញ្ញាតច្បាប់សុំទៅក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។

គ្រាដែលនៅពេលអ្នកយកព័ត៌មានយើងបានសាកសួរឱ្យសមត្ថកិច្ចឈរជើងនៅច្រកអន្តរជាតិដូងនោះជួយឆ្លើយបំភ្លឺជុំវិញបញ្ហានេះ គឺប្រធានច្រក ឆ្លើយថាមិនដឹងទេលោកបង្វែរឱ្យទៅសួរខាងគយវិញ អង្គភាពទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ភាគីខ្មែរលោក នូ ពេជ្រ ឆ្លើយប្រាប់អ្នកសារព័ត៌មានថាលោកក៏មិនដឹងដូចគ្នា ចំណែកខាងគយប្រចាំច្រកអន្តរជាតិដូងនោះដែរ ទូរស័ព្ទ ប្រធានការិយាល័យ និងអនុប្រធានការិយាល័យគយ លោក ឆាយ បូ និងលោក ណាក់ ទូរស័ព្ទលោកទាំង២នាក់ទូរស័ព្ទលោកឆាយបូដាក់ប្រព័ន្ធជាប់រវល់ និងទូរស័ព្ទលោកណាក់ មិនមានការឆ្លើយតប មិនអាចរកការសុំបំភ្លឺបានទេ រីឯមន្រ្តីគយឈរជើងត្រួតពិនិត្យផ្ទាល់ប្រចាំច្រកឈ្មោះ ធី ឆ្លើយថាលោកមិនដឹងនោះទេ លោកសុំច្បាប់ជិតមួយអាទិត្យនោះហើយ លោកបង្វែរឱ្យទៅសួរមេវិញ។ ចំណែក ប្រធានការិយាល័យកាំកុងត្រូលប្រចាំច្រកអន្តរជាតិដូងឆ្លើងថា រថយន្តថៃដឹកទំនិញចូលមក កាលពីល្ងាចថ្ងៃសៅរ៍នោះមានចំនួន១១៦គ្រឿង រថយន្តមកខ្វះទៀតច្បាប់អនុញ្ញាតឱ្យមក១៦០គ្រឿង។ក៏ប៉ុន្តែសម្រាប់រថយន្តថៃដឹកទំនិញទាំងនោះមកប្រកាសនៅចំណតរថយន្តស្រុកកំរៀងត្រូវគេរាយការណ៍ឱ្យដឹងថាមានចំនួន១០០គ្រឿងប៉ុណ្ណោះ។

សូមរំលឹកថាករណីឱ្យរថយន្តថៃដឹកទំនិញនាំចូលមកលក់ស្រុកខ្មែរក្រោមរូបភាពតាំងពិព័រណ៍លក់ផលិតផលគឺកន្លងមកត្រូវគេរាយការណ៍ឱ្យដឹងថាមានភាពមិនប្រក្រតីជាច្រើន ជាពិសេសការឱ្យនាំរថយន្តចូលលើសចំនួនកំណត់ពីច្បាប់អនុញ្ញាត ដូចពាក្យចាស់ថាកន្ទេលធំបន្លំដេក ឧទាហរណ៍សុំច្បាប់តែ១០០គ្រឿងជូនកាលគេឱ្យចូលរហូតដល់១៥០គ្រឿងដែលធ្វើឱ្យទំនិញហូរចូលខុសច្បាប់តាមរយៈការតាំងពិព័រណ៍លក់ផលិតផលថៃចូលមកលក់ស្រុកខ្មែរដែលមានការឃុបឃិតគ្នារវាងសមត្ថកិច្ចប្រចាំច្រកជាមួយនិងឈ្មួញថៃធ្វើឱ្យខាតបង់ចំណូលរដ្ឋធ្ងន់ធ្ងរ។ បញ្ហានេះបើសិនក្រសួងពាណិជ្ជកម្មនិងអគ្គនាយកគយនិងរដ្ឋាករ មិនបានធ្វើការត្រួតពិនិត្យតាមដានឱ្យបានត្រឹមត្រូវនោះទេ ធ្វើឱ្យលំហូរចូលទំនិញគេចពន្ធកាន់តែខ្លាំងឡើងចូលមកស្រុកខ្មែរពីព្រោះថាក្នុងមួយរយៈចុងក្រោយនេះគេសង្កេតឃើញថាថៃកំពុងសម្រុកចូលលក់ទំនិញដល់ស្រុកខ្មែរគ្រប់ទីកន្លែងគ្រាដែលអាជីវករខ្មែរមានការត្អូញត្អែពីការបាត់ចំណូលលក់មិនដាច់។ភាពមិនប្រក្រតីនោះបានកើឡើងម្តងរួចមកហើយនៅច្រកអន្តរជាតិប៉ោយប៉ែតរថយន្តសុំច្បាប់៦គ្រឿងចូលមកលក់នៅខេត្តសៀមរាប តាមច្រកអន្តរជាតិប៉ោយប៉ែត រថយន្តទាំង៦គ្រឿងបានអនុញ្ញាតឱ្យចូលរួចហើយ ។លុះបន្ទាប់មកគេយកច្បាប់សុំរថយន្តដឹកទំនិញ៦គ្រឿងដដែលមកសុំច្បាប់ម្តងទៀតបែរជាគេអនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលជិត២០០គ្រឿងយកទៅលក់នៅខេត្តសៀមរាប។ករណីត្រូវគេសង្ស័យថាមន្រ្តីជំនាញប្រចាំច្រកអន្តរជាតិដូងអនុវត្តដូចគ្នាបែបនេះផងដែរ។

​បញ្ហាទំនិញថៃចូលមកលក់នៅស្រុកខ្មែរក្រោមរូបភាពតាំងពិព័រណ៍លក់ផលិតផល កន្លងមកបានរងការរិះគន់ពីប្រជាពលរដ្ឋថាថៃយកទំនិញជិតផុតនិងផុតកំណត់កាលប្រើប្រាស់ យកមកលក់ ឱ្យខ្មែរ គ្រាដែលប្រជាជនខ្មែរមានចំណេះដឹងទាបទៅលើការពិនិត្យទំនិញហួសកាលកំណត់ប្រើប្រាស់។បញ្ហានេះមន្រ្តីជំនាញធ្លាប់អះអាងថាករណីទំនិញហួសផុតកំណត់ប្រើប្រាស់ដែលថៃយកមកលក់ក្នុងការតាំងពិព័រណ៍ពិតជាមានមែនប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ ​ភាគច្រើនជាទំនិញដែលមានគុណភាពល្អ។

​សូមបញ្ជាក់ថាវិធានការទប់ស្កាត់ការនាំចូលទំនិញថៃហួសកាលកំណត់ប្រើប្រាស់ក្នុងពិធីតាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកខ្មែរ កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវប្រទេសថៃធ្លាប់បានបើកកិច្ចប្រជុំ មួយដើម្បីពិនិត្យពិភាក្សាទៅលើបញ្ហានោះ ខាងភាគីថៃសំណូមពរឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ មុននិងឱ្យក្រុមហ៊ុនថៃចូលមកដាក់លក់ទំនិញក្នុងពិធីតាំងពិព័រណ៌ណាមួយ ត្រូវតែធ្វើឡើងក្នុងកិច្ចស្នើសុំសហការគ្នាឱ្យតាមរយៈអាជ្ញាធរខេត្តទាំងពីរ ​ពីព្រោះដើម្បីបញ្ចៀសខ្លាចអាជីវករថៃយកទំនិញជិតហួសនិងហួសកាលកំណត់ប្រើប្រាស់ខូចគុណភាព និងទំនិញហាមឃាត់ផ្សេងទៀតលួចយកមលក់ឱ្យប្រជាពលរដ្ឋខ្មែរបង្កឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរ៕

IMG_6578

IMG_6577

...

ដោយ៖ សំ វិច្ឆិកា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print