ដោយសារជំងឺកូវីដ១៩ធ្វើឲ្យក្លិប Man Utd ខាតបង់អស់២៨លានផោន

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានប្រកាសថា ជំងឺកូវីដ១៩បានរាលដាលពេញពិភពលោកបានធ្វើឱ្យពួកគេចំណាយប្រាក់រហូតដល់២៨លានផោន ហើយរំពឹងថាតួលេខចុងក្រោយនឹងខ្ពស់ជាងនេះទៀត។ Manchester United បានបង្ហាញលទ្ធផលនេះកាលពីថ្ងៃព្រហស្បត៍សម្រាប់ត្រីមាសទី៣របស់ពួកគេត្រឹមថ្ងៃទី៣១ ខែមីនាកន្លងទៅ។

ប្រធានផ្នែកហិរញ្ញវត្ថុលោក Cliff Baty បាននិយាយថា ពួកគេគ្រោងនឹងប្រគល់ប្រាក់ចំនួន ២០ លានផោនដល់ក្រុមហ៊ុនទូរទស្សន៍ដល់អ្នកផ្សាយបើទោះបីជារដូវកាលនៃក្របខ័ណ្ឌ Premier League ត្រូវបានបញ្ចប់ក៏ដោយ។

ក្រុមបិសាចក្រហមបានបាត់បង់ប្រាក់បន្ថែម៨លានផោនទៀតក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនៃខែមីនានៅពេលដែលពួកគេត្រូវបានពន្យារពេលប្រកួតចំនួន៣លើក។ ការប្រកួតសរុបចំនួន១១របស់ក្រុមបិសាចក្រហម ត្រូវបានពន្យារពេលដោយសារតែជំងឺកូវីដ១៩។

ថ្លែងនៅក្នុងសន្និសីទសន្និសីទបន្ទាប់ពីលទ្ធផលហិរញ្ញវត្ថុចុងក្រោយត្រូវបានចេញផ្សាយលោក Cliff Baty បានពន្យល់ថា អ្នកផ្សាយទូរទស្សន៍ក្របខ័ណ្ឌ Premier League នឹងទទួលបានប្រាក់ ២០ លានផោនពីក្លឹបវិញដោយសារតែការផ្លាស់ប្តូរកាលបរិច្ឆេទនិងពេលវេលាចាប់ផ្តើមបណ្តាលមកពីជំងឺកូវីដ១៩ ។

ជាមួយនឹងការប្រកួតដែលមិនរាប់បញ្ចូលទាំងការប្រកួតនៅក្នុងក្របខ័ណ្ឌ Europa League និង FA Cup ផងនោះលោក Cliff Baty អះអាងថា ប្រាក់ចំណូលនៃការឧបត្ថម្ភបាន “ចុះកិច្ចសន្យា” ហើយការព្រមព្រៀងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការចំណាយនៅ Old Trafford ។

លោកបានបន្ថែមថា ប្រាក់ចំណូលនៃការប្រកួតត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងជាមួយនឹងពាណិជ្ជកម្មដែលអាចទទួលបាន ហើយការការប្រកួតបន្តនឹងត្រូវលេងដោយគ្មានអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ដែលនេះជាបញ្ហាចំណូលដ៏ធំសម្រាប់ក្លិប ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print