លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ នៅតំបន់ដែលខ្លួនកាន់កាប់ឲ្យបានល្អ រដូវវស្សានេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរៀបចំផែនការប្រ មូលសំរាម ស្ដារប្រឡាយលូ ស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនគ្រប់គ្រង ឲ្យបានល្អបញ្ជៀសការលិចលង់ និងកកស្ទះសំរាម នៅរដូវស្សានេះ និងចៀសវាងកុំឲ្យប្រជាពលរដ្ឋ ជេរប្រទេចបណ្ដាសាបន្ដទៀត

លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយ អភិបាលខណ្ឌ សង្កាត់ ស្ដីពីដោះស្រាយបញ្ហាការប្រឡាយ លូ ដែលរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៨ មិថុនា ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញ

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ពេលភ្លៀងប៉ុន្មានមេ នេះ តាមការសង្កេតឃើញ នៅខណ្ឌពោធិ៏សែនជ័យ មានជំនន់ កកស្ទះទឹកភ្លៀងពិតប្រាកដមែន ដោយសារ សំរាមហូរមកកកស្ទះនៅមាត់លូ រឿងនេះអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវទទួលខុសត្រូវប្រឡាយតូចៗ លូតូចៗ នៅតាមភូមិ សហគមន៍អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែចុះស្ដារភ្លាម បើខ្លួមអត់មានសមត្ថភាពត្រូវរាយការណ៍មក សាលារាជធានីភ្នំពេញ

លោកបន្ដថា៖ បញ្ហាការស្ដារប្រឡាយ លូ ធំៗ ជាដែនសមត្ថកិច្ច របស់សាលារាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រង ដោយឡែកបញ្ហាលូ ប្រឡាយតូចៗ ជាដែនសមត្ថកិច្ចរបស់ អាជ្ញាធរ ខណ្ឌ និងសង្កាត់ជាអ្នកគ្រប់គ្រង យើងមាន លូ ប្រឡាយគ្រប់គ្រាន់ហើយ ហេតុអី នៅពេលភ្លៀងម្ដងៗនៅតែលិចលង់ដដែល ៕ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print