ប្រជាពលរដ្ឋរីករាយ ក្នុងការប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងៗនៅ ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្នុង១រដូវៗ ប្រជាកសិករ មានចិត្តរីករាយ រំភើប កាលបើភ្លៀងធ្លាក់ ពួកគាត់បានប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងៗនៅតាមមូលដ្ឋានគាត់រស់នៅ បានផលច្រើន និងជារបស់ធម្មជាតិ។ អង្គភាពមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានអោយដឹងថា៖ជាប្រចាំ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានចុះពិនិត្យមើលសកម្មភាពប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងទៀត ដូចជា៖ ផ្កាចាហួយក្បុក និងទំពាំងឫស្សី ជាដើម របស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។ តាមរយៈការជួបសំណេះសំណាលផ្ទាល់ ក៏ដូចជាការសង្កេតផងនោះ ឃើញថាប្រជាពលរដ្ឋមានអារម្មណ៍រីករាយ នឹងការរកអនុផលព្រៃឈើផ្សេងៗ ជាពិសេសគឺការរកផ្សិតប៉ក់ នារដូវភ្លៀងធ្លាក់នេះ។

ដោយឡែក នៅរវាងថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សស្នាក់ការភ្នំដែក និងស្នាក់ការភ្នំអណ្ដូង នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានចុះល្បាតចាប់ពីផ្លូវសន្លុង រហូតដល់ចំណុចឡស្លដែក ដោយបានចាំឃ្លាំមើលសកម្មភាពល្មើសដែលអាចកើតឡើងនៅពេលយប់ រហូតដល់ព្រឹកឡើង ទើបធ្វើការល្បាតបន្ត ជួបករណីទនទ្រ្ទានដីធ្វើកម្មសិទ្ធិ១កន្លែង ពេលនោះក្រុមការងារបានធ្វើកិច្ចសន្យាជាមួយជនសង្ស័យឲ្យបញ្ឈប់សកម្មភាពនេះតទៅទៀត មុនវិលត្រឡប់បានវិលត្រឡប់មកស្នាក់ការវិញ។ ចំណែកឯមន្រ្តីឧទ្យានុរក្សមួយក្រុមទៀត ក៏បានចុះល្បាតផងដែរ ចាប់ពីចំណុចស្នាក់ការភ្នំអណ្ដូង រហូតដល់ចំណុចជើងភ្នំក្រោល ដោយនៅពេលកំពុងល្បាត បានប្រទះឃើញដានជើងសត្វទន្សោង និងសត្វប្រើស មុនល្បាតដល់ចំណុចចុងប្រឡាយបន្តទៀត។
ផ្សិតប៉ក់ជាទីពេញនិយម របស់ប្រជាពលរដ្ឋក្នុងស្រុក និងបន្តលក់ចែកចាយ នាំចេញទៅលក់នៅប្រទេសជិតខាង ភាគច្រើនប្រទេសថៃ។ ដោយឡែកអនុផលព្រៃឈើផ្សេងទៀត មានជាផ្កា មើម ត្រួយ ស្លឹក ។ល។ ប្រជាកសិករ បានយកមកធ្វើជាបន្លែ បរិភោគ និងមានសុខភាពល្អបំផុត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print