ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងមកថា៖ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃមានចំនួន៧នាក់ ប៉ុន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក) ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ នៅប្រទេសថៃ មានឆ្លងថ្មីចំនួន៧នាក់, អ្នកឆ្លងសរុបចំនួន ៣១១៩នាក់ , អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៨៨ នាក់ , អ្នកជាសះស្បើយចំនួន ២៩៧៣នាក់ អ្នកបាត់បង់ជីវិតចំនួន ៥៨នាក់។ ដោយឡែកកម្ពុជា មានអ្នកឆ្លងសរុប១២៦ នាក់, អ្នកជាសះស្បើយ ១២៤នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន២នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ។
Updated Covid-19 Situation in Cambodia & Thailand as of 8 June 2020 ៕
...
ដោយ៖ សិលា