កូរ៉េខាងត្បូងដាក់ទណ្ឌកម្មទៅលើអង្គការចំនួនពីរដែលលួចបញ្ជូន សម្ភារៈទៅកាន់កូរ៉េខាងជើង

ចែករំលែក៖

កូរ៉េខាងត្បូង៖ រយៈពេល១ថ្ងៃ ក្រោយ កូរ៉េខាងជើងកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងកូរ៉េខាងត្បូង។ ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងនៅថ្ងៃទី១០ ខែមិថុនថា បានបញ្ជាក់ថា និងមានវិធានការ ទៅលើអង្គការចំនួន២ ដែលលួចលាក់បញ្ជូនសារប្រឆាំងកូរ៉េខាងជើងនិងអសម្ភារៈប្រើប្រាស់បង្ហោះចូលទៅកាន់ព្រំដែន។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូងលោក Yoh Sang-key បានបញ្ជាក់ថា ៖ អង្គការ “Kuensaem” និង ក្រុមទាហានប្រយុទ្ធដើម្បីសេរីភាពកូរ៉េខាងជើង បានបំពានច្បាប់ សហប្រតិបត្តិការណ៍ និងដោះដូរឧបទ្វីប ដោយបាន បញ្ជូនសារប្រឆាំងរដ្ឋាភិបាល អមដោយបរិក្ខារដែលមានអង្ករ និងថ្នាំពេទ្យទៅកាន់កូរ៉េខាងជើង។
លោក Yoh Sang-key បន្តទៀតថា «ក្រុមទាំងពីរខាងលើបានបំពានច្បាប់ស្តីពីកិច្ចសហប្របត្តិការទ្វេភាគី ដោយបង្ហោះសារប្រឆាំងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ជាការបំពានច្បាប់និង បង្កឲ្យមានភាពតានតឹង ដល់ប្រទេសទាំងពីរ។ សកម្មភាពខាងលើ ប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព នឹងបង្កគ្រោះថ្នាក់ ដល់ពលរដ្ឋក្នុងតំបន់។
សកម្មភាពខាងលើ ទើបធ្វើឲ្យកូរ៉េខាងជើង កាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនង ទ្វេភាគី នៅតំបន់ព្រំដែន ដោយកូរ៉េខាងជើង មិនបានប្រកាស ពីមូលហេតុនោះឡើយ។ ការបង្ហោះសារចូលទៅកាន់ទឹកដីកូរ៉េខាងជើង គឺជាការបំពានកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ និងដើរផ្ទុយពីចក្ខុវិស័យ និងកំណត់ហេតុក្នុងជំនួបរវាង ប្រធានាធិបតី ម៉ូនជេអ៊ីន និងគីម ជុងអ៊ុន នាពេលកន្លងមក៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print