អាមេរិក៖ ឧត្តមសេនីយ៍ Charles Q. Brown បានបង្កើតជាប្រវត្តិសាស្ត្រ ដោយក្លាយជាមេទ័ពជើងអាកាសជនជាតិស្បែកខ្មៅដំបូងគេបង្អស់នៅអាមេរិក។ លោកគឺជា មេបញ្ជាការទី២២នៃកងកម្លាំងទាហានអាកាសអាមេរិក។
សកម្មភាពខាងលើ កើតឡើងក្នុងពេលដែលក្រុមជនជាតិស្បែកខ្មៅនាំគ្នាធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅអាមេរិក ក្រោយការស្លាប់ បុរសស្បែកខ្មៅម្នាក់ដោយស្នាដៃអាមេរិក។
តាមសារព័ត៌ Defensenews បានផ្សាយថា លោក Charles Q. Brown បច្ចុប្បន្នជាមេបញ្ជាការកម្លាំងទាហានអាកាសប្រចាំនៅសមុទ្រប៉ាស៊ីហ្វិក។ លោកត្រូវបានព្រឹទ្ធសភា អាមេរិក ព្រមព្រៀងបោះឆ្នោត ឲ្យកាន់តំណែងអគ្គមេបញ្ជាការកម្លាំងទាហានអាកាស ដោយមានសំឡេងគាំទ្រ៩៨ ដោយមិនមានសំឡេងប្រឆាំងឡើយ។ លោក Charles Q. Brown នឹងជំនួសលោក Dave Goldfein ជាមេបញ្ជាការលំដាប់ទី១នៃកម្លាំងទាហានអាកាសអាមេរិក។
នៅលើបណ្តាញសង្គមប្រធានាធិបតីដូណាល់ត្រាំ បានបញ្ជាក់ថា លោក Brown កាន់តំណែង នេះគឺជាប្រវត្តិសាស្ត្រ ថ្មី ហើយលោកនឹងធ្វើការជាមួយ លោកឲ្យបានល្អបំផុត។
លោក Brown មានភាពល្បីល្បាញនៅក្នុងជួរកងទ័ពអាកាសអាមេរិក។ លោកក៏ធ្លាប់បានកាន់តំណែងមេបញ្ជាការប្រចាំ នៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក៕
ដោយ៖ ធី រីណា