នគរបាលព្រហ្មទណ្ឌបង្រ្កាបសង្វ្រៀនមាន់នៅស្រុកមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈកម្លាំងនគរបាលត្បូងឃ្មុំចុះបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែងនៅស្រុកមេមត់រឹបអូសបានម៉ូតូ ១៧ គ្រឿងនិងមាន់ជល់៥ក្បាល និងសម្ភារបម្រើឱ្យល្បែងបញ្ជល់មាន់មួយចំនួន
ទីតាំងបញ្ជល់មាន់លួចលាក់មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក វរសេនីយ៍ត្រី​ ហុង គីមហឿន អធិការនគរ​បាលស្រុកមេមត់ និងដោយមានការឯកភាពពីលោក ហៀង  សុភ័ក្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើការចុះបង្ក្រាបកាលពីវេលាម៉ោង១និង២៨នាទីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំ។ 

លោកអធិការស្រុកមេមត់បានបញ្ជាក់បន្តថាកនៅក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងនគរ​បាល

បានធ្វើឱ្យក្រុមញៀនល្បែងទាំងនោះនាំគ្នារត់ប្រសាចគេចខ្លួនបាត់អស់ 

បន្សល់ទុកតែម៉ូតូ ចំនួន១៧គ្រឿង មាន់ជល់ចំនួន៥ក្បាល ក្នុងនោះងាប់១ក្បាលប្រដាប់ក្រុងមាន់ចំនួន៣ និងជញ្ជីងថ្លឹងមាន់ចំនួន១។

បច្ចុប្បន្នវត្ថុតាងមានម៉ូតូ និងមាន់ជល់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាន នគរ​បាលស្រុកមេមត់ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីផង​ដែរ។វណ្ណះ 

...

    
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print