បាត់កូនក្រមុំក្នុងថ្ងៃចូលរោងការផ្អើលអស់អ្នកភូមិ

ចែករំលែក៖

កំពង់ឆ្នាំង ៖ សម្លេងភ្លេងការដែលគ្រោងនឹងប្រគុំប្រាប់ញាតិប្អូនបងក្នុងថ្ងៃ អាពាហ៍ ពិពាហ៍នោះ ត្រូវបានប្រែជាស្ងាត់ជ្រងុំទៅវិញ ជំនួសមកវិញនូវភាពជ្រួលច្របល់អស់ញាតិ ទាំងពួង ព្រោះតែកូនក្រមុំដែលនឹងចូលរោងការនោះបានគេចខ្លួនបាត់ផ្ទះនៅ ថ្ងៃចូល រោងការ ។ ភាពភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ទៀបភ្លឺដែល ជាថ្ងៃសូត្រមន្តសម្រាប់ថ្ងៃពាហ៍ពិពាហ៍ ។
ស្រ្តីឈ្មោះផាន់ សិរី អាយុ៣៩ឆ្នាំត្រូវជាម្តាយ បានរៀបរាប់អោយដឹងថា កូនស្រី របស់ គាត់ដែល ជាកូនក្រមុំក្នុងថ្ងៃចូលរោងការនេះ មានឈ្មោះសុខ សិរីវឌ្ឍន៍ អាយុ២១ឆ្នាំ ជាកម្មការនី បម្រើការងារនៅរោងចក្រអឹវ៉េខេត្តកំពង់ឆ្នាំង។ ចំណែកឯកកូនកម្លោះ ដែលត្រូវ ចូលរោងការ ជាមួយកូនស្រីរបស់គាត់នោះមានឈ្មោះស៊ិន​ ស៊ីវង៉ុក អាយុ២២ឆ្នាំរស់នៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ស្រ្តីរូបនេះបានប្រាប់ទៀតថា អ្វីដែលធ្វើអោយគាត់ហួសចិត្ត ស្មានមិនដល់ គឺនៅព្រឹកថ្ងៃទី២៣ ខែមករា ដែលជាថ្ងៃចូលរោងសូត្រមន្ត ញាតិមិត្តជិតឆ្ងាយ ទាំងសងខាង បានមកដល់ ហើយរោងបានរៀបចំហើយជាស្រេចសម្រាប់ពិធីមង្គលការការនេះ ស្រាប់តែ បាត់កូនស្រីរបស់គាត់ដែលជាកូនក្រមុំត្រៀមចូលរោងការនេះ បាត់ចេញពីបន្ទប់ទាំង ព្រលឹមស្រាងៗ ធ្វើអោយភ្ញៀវ ញាតិមិត្ត ជិតឆ្ងាយ ផ្អើលឈូឆនាំគ្នាចាត់មនុស្សដើររក កូនក្រមុំគ្រប់ច្រកល្ហក តែទោះជាខំរកយ៉ាងណាក៍នៅមិនឃើញនោះដែរ ។ ទូរស័ព្ទរបស់ នាងក៍តេមិនចូល រួចបានដាក់ពាក្យបណ្តឹងមួយទៅសមត្ថកិច្ចសម្រាប់ជាការដឹងឮ ។ នាង កូនក្រមុំដែលបាត់ទៅនេះបានភ្ជាប់ទៅជាមួយនឹងគ្រឿងអលង្គការមាន ខ្សែដៃ ខែ្សក ចិញ្ចៀន ទាំងមាសនិងប្លាទីនប្រមាណជាង១តម្លឹង​ ។  

គាត់មិនដឹងថាកូនគាត់ទៅជាមួយអ្នកណានោះទេ ប៉ុន្តែគាត់បានបង្ហើបថា ការបាត់កូនស្រីរបស់គាត់ គឺស្របពេលដែលបុរសម្នាក់ដែលជាអ្នក ធ្វើការនៅអឹមវ៉េជាមួយគ្នា បានបាត់ខ្លួនផងដែរហើយទូរស័ព្ទក៍ខលមិនចូលដែរ ។ ចំណែក ឯឪពុលកូនក្រមុំវិញបានប្រាប់ដែរថា កូនស្រីរបស់គាត់អាចចាញ់បោកគេ ពីការល្បួងលួងលោមអោយនាងចេញពីរោងការ ឬ អាចជាចាញ់បោកគេល្បួងយកគ្រឿងអលង្គការរបស់កូនគាត់ ។​

ស្រ្តីជាម្តាយបានរៀបរាប់ថា គាត់មិននឹងស្មានថាកូនស្រីរបស់គាត់ធ្វើបែបនេះ នោះទេ ព្រោះអ្វីៗដែលបានរៀបចំផ្សំផ្គុំ ពិធីការនាពេលនេះ គឺបានកើតឡើងដោយសារតែ មានការយល់ព្រមរវាងកូនស្រីរបស់គាត់​ និង កូនកម្លោះនោះផងដែរ ។ នៅពេលដែលកូន កម្លោះចូលដណ្តឹង កូនស្រីរបស់គាត់មិនបានប្រកែកប្រណាំងអ្វីដែរ រហូតបានធ្វើពិធីភ្ជាប់ ពាក្យនៅមុនដល់ថ្ងៃរៀបមង្គលការនេះ ។​ តាំងពីស្តីដណ្តឹងរហូតដល់ថ្ងៃមង្គលការនេះគឺ មានរយៈពេលជិត១ឆ្នាំមកហើយ ក្រោយពីស៊ីស្លាភ្ជាប់ពាក្យរួចមក ដែលកាលណោះ កូនកម្លោះ ធ្វើការនៅរោងចក្រអឹមវ៉េជាមួយគ្នា ហើយពេលទៅធ្វើការ គឺជិះម៉ូតូឌុបគ្នាទៅ ជាមួយគ្នា មិនដែលមានហេតុភេទអ្វីនោះទេ ។ មុនពេលធ្វើពិធីការ គឺពុំដែលកូន ស្រីរបស់ គាត់និយាយអ្វីនោះទេ ហើយថែមទាំងកាម៉ង់របស់ល្អៗសម្រាប់រោងការ នេះទៀតផង ។

ស្រ្តីរូបនេះបានប្រាប់ទៀតថា មង្គលការកូនស្រីរបស់គាត់នេះ គឺគាត់គ្រោងហៅភ្ញៀវ ប្រមាណជាង៤០០នាក់សម្រាប់ចូលរួមជាកិត្តិយសអាពាហ៍ពិពាហ៍កូនរបស់គាត់នេះ អ្វីៗ បានគ្រោងរៀបចំទុកជាស្រេចអស់រួចហើយ ចាប់តាំងភ្លេងប្រពៃណី តន្រ្តីសម័យ ចុងភៅ ភេសជ្ជៈ និង ក្រុមពិធីការផ្សេងៗ ដែលគ្រោងចំណាយប្រមាណជាង៤០០០ដូល្លា ។

ជាចុងក្រោយគាត់បានប្រាប់ថា ហើយក្នុងនាមគាត់ជាឪពុក និង ម្តាយ បានអំពាវអោយកូនស្រីត្រឡប់មកវិញទោះកូននៅទីណាកដោយ ឬខុសឆ្គងយ៉ាងណាក្តី ម្តាយឪពុកមិនយកទោសពៃអ្វីដែរ អោយតែកូនវិលត្រឡប់មកផ្ទះរកម្តាយឪពុកវិញ ។ ចន្ថា 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print