សម្តេចពិជ័យសេនា ទៀ បាញ់ ក្រឿនរំឮកអតីតយុទ្ធជន បន្តប្រកាន់វីរភាពដ៏អង់អាចក្លាហាន ឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ

ចែករំលែក៖

ខេត្តកណ្តាល៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានក្រឿនរំឮកដល់អតីតយុទ្ធកម្ពុជាទាំងអស់ ត្រូវបន្តប្រកាន់ភ្ជាប់នូវវីរភាពអង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ មាតុភូមិ។ ការក្រឿនរំឮកបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាតំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០នេះ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានគិតគូរសាងសង់ផ្ទះចំនួន ,៤៦០ខ្នង។ បើប្រៀបធៀបការសាងសង់ផ្ទះជូនអតីតយុទ្ធជនទូទាំងប្រទេសទៅនឹងស្ថិតិនៃការធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន ក្នុងឆ្នាំ២០១៦ ដែលបានរកឃើញអតីតយុទ្ធជនសរុបចំនួន ,១១៤គ្រួសារ (មានដីគ្មានផ្ទះ ឬមានផ្ទះស្នាក់នៅមិនសមរម្យ គ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈ) គឺនៅសល់ចំនួន,៦៥៤គ្រួសារទៀត ដែលត្រូវបន្តសាងសង់និងដោះស្រាយដីសម្បទានសង្គមកិច្ចជូនបន្តទៀត។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា សមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក .. តាមបណ្តារាជធានីខេត្ត សរុបចំនួន៩,៧៩៣សព ក្នុងនោះថវិកាសម្តេចតេជោ ហ៊ុន សែន បានផ្តល់បំពេញបន្ថែមសម្រាប់ផ្តល់ជូនគ្រួសារសមាជិកចំនួន ,១២៧សព និងបំពេញថវិកាបន្ថែម ,៥០០រៀល ជូនសមាជិកជាគ្រួសារជនពលី មរណៈរយៈ២៥ខែ(គិតត្រឹមការផ្ទេរថវិកាប្រចាំខែកក្កដា ឆ្នាំ២០២០) សរុបថវិកា ២ពាន់លានរៀល។

ដោយឡែក លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២០ សមាគមអតីតយុទ្ធជនកម្ពុជា មានសមាជិក៧៦,៩២៣នាក់ ដែលមាននៅក្នុងបន្ទុកប្រមាណ ១០៨,៨៧១នាក់ កំពុងទទួលរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋជារៀងរាល់ខែ ក្នុងនោះ៖ មាននិវត្តជន ចំនួន ២៦,៨៩២នាក់, ជនបាត់បង់សមត្ថភាពការងារ ចំនួន ,៤៤៤នាក់ និងជនពិការ ចំនួន ២៦,៤៤៩នាក់ សម្តេចពិជ័យសេនា ទៀបាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «បងប្អូនអតីតយុទ្ធកម្ពុជាទាំងអស់ ត្រូវបន្តប្រកាន់ភ្ជាប់នូវវីរភាពអង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ មាតុភូមិបើទោះបីបច្ចុប្បន្ននេះ បងប្អូនបានក្លាយជាអតីតយុទ្ធជន ក៏ត្រូវបន្តរក្សាស្មារតីវីរភាពជាប្រពៃណីថ្លៃថ្លានេះឱ្យបានខ្ជាប់ខ្ជូនដើម្បីធ្វើជាគំរូល្អដល់មនុស្សជំនាន់ក្រោយ ដែលត្រូវបន្តវេននៅក្នុងសង្គមជាតិ»

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ដើម្បីឱ្យស័ក្តិសមជាអតីតយុទ្ធអង់អាចក្លាហានសម្រាប់ជាតិទាមទារឱ្យអតីតយុទ្ធត្រូវបន្តចូលរួមអនុវត្តចលនាប្រឡងប្រណាំង៣ ពូកែរបស់អតីតយុទ្ធជនរួមមានទី១៖ ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ទី២៖ការជួយគ្នា ដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និងទី៣៖ ការអភិវឌ្ឍសមាគម និងសង្គមជាតិពូកែនៅគ្រប់ថ្នាក់ ធ្វើឱ្យក្លាយជាអតីតយុទ្ធជនដែលមានស្នាដៃលេចធ្លោ ទទួលបានការលើកសរសើរ និងផ្សព្វផ្សាយជូនរង្វាន់ជាគំរូតាមគោលការណ៍របស់សមាគមអតីតយុទ្ធជនកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បន្តថា សម្រាប់ពិធីប្រកាសទទួលស្គាល់អនុប្រធាន អគ្គលេខាធិការរងសមាជិកគណៈកម្មាធិការកណ្តាលសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលស្តែងបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់ និងដឹងគុណជានិច្ចចំពោះអតីតយុទ្ធជនកម្ពុជាទាំងអស់។

ជាចុងក្រោយ សម្តេចពិជ័យសេនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតបានជាសមិទ្ធផល ស្នាដៃ និងវឌ្ឍភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា សម្រេចបានក្នុងរយៈកាល៥ឆ្នាំកន្លងមក ៕ដោយ៖សុដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print