ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថាមាសរបស់យើងមាន៣០តោនតែតាម
តួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទស្រី កញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបន្តថា៖ មួយរយៈពេលចុងក្រោយនេះមានបងប្អូនយើងមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបម្រុងរបស់ជាតិ។
សម្តេចបន្តថា៖ ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅមានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជម្ងឺឆ្លងកូវីដ១៩ព្រោះមិនដែលឮលោក
ហ៊ុន សែននិយាយពីមាសនេះទៀតទេ។
ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធនាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់និងអបអរសាទរជាមួយ
ទុនបម្រុងរបស់ជាតិយើងដែលកើនឡើង
ជាលំដាប់។
សម្តេចគូសបញ្ជាក់ថា៖ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថាមាសរបស់យើងមាន៣០តោនតែតាមតួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ជាតិនោះទេ៕
ដោយ៖ សុខ ខេមរា