នគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២:៥០នាទី នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន៣នាក់ ៖
១-ឈ្មោះ ម៉ៅ រ៉ាដែន ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។
២-ឈ្មោះ វ៉ង សំបូរ ហៅ កុយ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។
៣-ឈ្មោះ ពេជ្រ ណាសៀន ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិអូរ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួចបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៦កញ្ចប់ (១តូច និង ១៥ធំ), ជញ្ជីងថ្លឹងគ្រឿងញៀន១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print