ទូតកម្ពុជាប្រចាំប្រទេសកូរ៉េ៖ ក្រុមហ៊ុន Hyungji Corporation ជាក្រុមហ៊ុនមានសក្តានុពល កំពុងអភិវឌ្ឍន៍គម្រោងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Incheon Free Economic Zone

ចែករំលែក៖

ប្រទេសកូរ៉េខាងត្បូង៖ ក្រុមហ៊ុន Hyungji Corporation ជាក្រុមហ៊ុនមានសក្តានុពលមួយនៅកូរ៉េនេះ ដែលបាននិងកំពុងអភិវឌ្ឍន៍គម្រោងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Incheon Free Economic Zone ។ លោក ឡុង ឌឺម៉ង់ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

លោកបានបញ្ជាក់ថា៖ ខ្ញុំបានទៅទស្សនា និងស្វែងយល់ ពីឱកាសក្នុងការវិនិយោគនៅប្រទេសកូរ៉េសម្រាប់វិនិយោគិនកម្ពុជា។ ក្រុមហ៊ុននេះក៏នឹងត្រៀមខ្លួនធ្វើជាស្ពានក្នុងការជំរុញអ្នកវិនិយោគកូរ៉េទៅកម្ពុជាផងដែរ។

នៅតំបន់សេដ្ឋកិច្ចពិសេស IFEZ នេះ ត្រូវបានអាជ្ញាធរកូរ៉េរៀបជាប្លង់មេអភិវឌ្ឍន៍និងត្រៀមដីបម្រុងទុកដើម្បីទាក់ទាញ Foreign Direct Investment ដែលខ្ញុំគិតថាអ្នកវិនិយោគបរទេសរួមទាំងកម្ពុជាផងដែរនឹងទទួលបានការលើកទឹកចិត្តព្រមទាំងកិច្ចសម្របសម្រួលជាច្រើនសម្រាប់ឱកាសវិនិយោគមួយនេះដែលនឹងទទួលផលប្រយោជន៍ច្រើន។

ស្ថានទូតមានព័ត៌មានលម្អិតជាច្រើនទៀត ត្រៀមទុកផ្ដល់ជូនសម្រាប់វិនិយោគិនខ្មែរដែលមានចំណាប់អារម្មណ៍៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print