រថយន្ដក្រុមហ៊ុនស្រាបៀរអង្គរក្រឡាប់ផ្ងារជើង សង្ស័យតៃកុងស្រវឹង និងងងុយដេក

ចែករំលែក៖

ខេត្តសៀមរាប៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងខណះតៃកុងឡានងងុយដេកមួយភាំងឬសង្ស័យស្រវឹង ក៏បណ្តាលអោយជ្រុលចង្គូតធ្លាក់ពីផ្លូវ អោយក្រឡាប់ផ្ងារជើងបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ននៅក្បែរនិងអ្នកធ្វើដំណើរទាំងព្រឹកព្រលឹអុរ កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី ១១ខែកុម្ភះ ឆ្នាំ២០១៦ ត្រង់ចំនុច ភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប​។

តាមប្រភពពត័មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាៈ ​ដំបូងឮសូរសំលេងប្រាវលាន់ឮដូចរន្ទះបាញ់ លុះមកដល់ជិតឃើញរថយន្ដក្រុមហ៊ុនស្រាបៀរអង្គរ១គ្រឿង ពណ៍ក្រហមផ្លូវប្រាំ គ្មានស្លាកលេខត្រឹមត្រូវតាមបច្ចេកទេស បានដឹកស្រាបៀរពីខេត្ត ព្រះសីហនុ ឆ្ពោះទៅខេត្តសៀមរាបមកដល់ចំនុចកើតហេតុ សង្ស័យអ្នកបើកបរក៏ងងុយដេកឬស្រវឹង ហើយក៏រ៉េចង្កូតក្រឡាប់ផ្ងារជើង​ក្រោយមកឃើញតៃកុងនិងប្រូរឡានវៀរចេញពីក្រោមរថយន្ដ លុះសួរនាំតៃកុងប្រាប់ថាងងុយដេក១ភាំងក៏រ៉េចង្កូតធ្លាក់ថ្នល់ក្រឡាប់តែម្ដង ក្នុងនោះតៃកុងរបួស ថ្លោះជើងស្ដាំ ចំណែកប្រូឡានគ្រាន់របួសសើរស្បែកបន្ដិចតែពុំមាននណារគ្រោះថ្នាក់ដល់ជីវិតទេ ។

តៃកុងឡាន ឈ្មោះ ភា អាយុ២១ឆ្នាំ រស់នៅខេត្តកំពង់ចាម និងប្រូឡានរស់នៅខេត្តជាមួយគ្នា​ ចាប់តាំងពីពេលក្រឡាប់រហូតមកដល់ល្ងាចក៏មិនទាន់រុះរើស្រាបៀរដែលខូចខាតនោះរួចនៅឡើយទេ តាមការសន្និដ្ឋានខូចខាតស្រាបៀរប្រហែល ៤០% ៕

image

image

image

image

image

image

ដោយ៖  ប៊ុន រិទ្ធី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print