លោក អិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០១៦ កម្លាំងចម្រុះខេត្តកំពង់ធំដឹកនាំដោយលោកអ៊ិតសុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចុះទៅកន្លែងនេសាទត្រីមួយកន្លែងស្ថិតនៅ បឹងបបែល ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ខណៈអ្នកនេសាទកំពុងតែធ្វើសកម្មភាពបើកការណូតអូសអួនក្រឡាញឹក ដោយទាំងត្រីតូចកូនត្រីតូចៗគ្មានអ្វីសែសសល់សំរាប់បន្តពូជទេឡើយ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំបានបង្ហើបឲ្យដឹងថាៈ មុននឹងដឹកនាំកម្លាំងចុះទៅបង្ក្រាបបទល្មើសនេសាទមួយកន្លែងនេះ លោកបានទទួលព័ត៍មានពីភ្ងាក់ងារសម្ងាត់ថាមានក្រុមឈ្មួញកំពុងតែធ្វើសកម្មភាពនេសាទខុសច្បាប់នៅចំនុចបឹងបបែលនេះដោយបានដាក់ម៉ាស៊ីុនអូសអួនក្រឡាញឹក ជាង១៥០ម ទើបលោកបានដឹកនាំកម្លាំងចម្រុះចុះដល់កន្លែងនោះភ្លាម នៅពេលដែលទៅដល់ ប្រជានេសាទហាក់ដូចជាដឹងខ្លួនមុនស្រាប់តែនាំគ្នាឡើងគោកវិញបានទាំងត្រីតូចៗ៤០គីឡូក្រាម ហើយបញ្ចាឲ្យមន្ត្រីជំនាញជលផលសង្កាត់តាំងក្រសាំងពិនិត្យមើលលើឧបករណ៏នេសាទ ហើយវាស់ឃើញតែជាង៨០ម៉ែត្រប៉ុណ្ណោះសល់ប៉ុន្មាន់ប្រហែលជាពន្លិចទឹកបំបាត់ភស្ដុតាងខ្លះ អូនទាំងនោះមានក្រឡាជាង១ហ៊ុន ជំនាញបានឆ្លើយថាមិនទាន់ខុសច្បាប់ទេ! ទាល់តែ១០០ម៉ែត្រឡើងលើបានខុសច្បាប់ ហើយអួនក្រឡាញឹកទើបត្រូវហាមឃាត់!

បើតាមសំដីអ្នកនេសាទត្រីម្នាក់ឈ្មោះ ម៉ក់គា បានប្រាប់អ្នកសារព័ត៍មានឲ្យដឹងថាអ្នកនេសាទត្រីប៉ុន្មាននាក់នេះធ្លាប់នេសាទខុសច្បាប់តាំងពីយូរមកហើយៗលោកក៏ធ្លាប់បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចបញ្ឍប់ម្តងហើយ តែការនេសាទត្រីនេះក៏មានសមត្ថកិច្ចពាក់ព័ន្ធធ្លាប់មករកថ្លៃសាំងជាច្រើនដងមកដែរក្នុងនោះមាននាយសង្កាត់ជលផលស្រុកបារាយណ៏ស្រុកសន្ទុកមករកសោហ៊ុយថ្លៃបាយទឹកផងដែរ។

ទោះបីជាមានការដាក់ខុសត្រង់ក្រឡាតូចប្រើម៉ាស៊ីនអូសក៏ដោយលោកព្រះរាជអាជ្ញាមិនយកទោសពៃអ្វីឡើយគ្រាន់តែណែនាំកុំឲ្យនេសាទឧបករណ៍ខុសច្បាប់តទៅទៀត៕

image

image

image

image

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print