BUSINESS-CAMBODIA .COM ៖ ទិញផ្ទះកំពុងបុកគ្រឹះ ត្រូវតែប្រយ័ត្ន បើមិនដឹងរឿងទាំងនេះទេ កុំអី! ខាតបង់ តូចចិត្ត រាងចាលថ្ងៃក្រោយ

ចែករំលែក៖

ភ្នំពេញ៖ Page មួយមានឈ្មោះថា៖ BUSINESS-CAMBODIA .COM បានលើកឡើងពី ការទិញផ្ទះនៅក្នុងគម្រោង ឬទើបតែបុកគ្រឹះ គឺត្រូវប្រុងប្រយ័ត្ន ទោះទទួលបានតម្លៃទាបជាងទីផ្សារ មានលក្ខខណ្ឌងាយស្រួលច្រើន គ្មានការប្រាក់ ឬមិនចាំបាច់មានលុយទាំងដុំទៅទិញយ៉ាងណាក៏ដោយ។ តែបច្ចុប្បន្នយើងឃើញថា អ្នកអភិវឌ្ឍន៍គឺមានទំនួលខុសត្រូវខ្ពស់ ក៏ប៉ុន្ដែសម្រាប់អ្នកទិញក៏ត្រូវតែច្បាស់ សម្រាប់ផ្ទះកំពុងបុកគ្រឹះ ដែល Business Cambodia ផ្ដល់យ័ន្ដចំនួន៤ មុនទិញគឺ៖
ទី១-ស្គាល់ប្រវត្តិម្ចាស់គម្រោង៖
ចៀសវាងទិញចំផ្ទះខ្យល់ មានតែគ្រឹះ ម្ចាស់គម្រោងគ្មានលុយបញ្ចាប់ការសាងសង់មុនពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកត្រូវស្គាល់គម្រោងនោះឲ្យច្បាស់ជាមុន ឬស្គាល់ប្រវត្តិរបស់អ្នកអភិវឌ្ឍន៍គម្រោងជាមុនសិន។ ម្ចាស់គម្រោងខ្លះអាចមានឈ្មោះល្បី មានការកោតសរសើរពីអតិថិជន មានបទពិសោធន៍សាងសង់ពីមុនៗអាចនឹងមានភាពងាយស្រួល ដែលងាចធ្វើឱ្យយើងមានទំនុកចិត្ត ទិញដោយមិនភ័យខ្លាច។
ទី២-ទាក់ទងនឹងផ្នែកច្បាប់៖
អ្នកត្រូវតែច្បាស់ថា គម្រោងលំនៅឋានដែលកំពុងតែបុកគ្រឹះគឺស្របច្បាស់១០០% ដោយពិនិត្យមើលលើ លិខិតអនុញ្ញាតការសាងសង់ចេញពីក្រសួងដែនដី ក៏ដូចជា ឯកសារពាក់ព័ន្ធសំខាន់ៗមួយចំនួន ចេញពី អាជ្ញាប័ណ្ណសាងសង់បុរីដែលចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលិខិតចុះបញ្ជីក្រុមហ៊ុន ចេញពីក្រសួងពាណិជ្ជកម្ម មិនតែប៉ុណ្ណោះយើងគួរមើលពីប្លង់រួម គឺផែនការមេរបស់គម្រោង ដែលបញ្ជាក់ពីហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងអស់។
ទី៣-កិច្ចសន្យាពីគម្រោងច្បាស់លាស់៖
នៅពេលទិញផ្ទះបុកគ្រឹះ នៅគម្រោងណាមួយ អ្នកត្រូវមានដាច់ខាត ច្បាស់លាស់ពីកិច្ចសន្យាទិញលក់ផ្ទះ ហើយក្នុងកិច្ចសន្យានេះមានចែងពីរយៈពេលសាងសង់ ដែលអាចឱ្យយើងដឹងពីរយៈពេលអាចចូលស្នាក់នៅបានយ៉ាងច្បាស់លាស់ ។ អ្នកគួរតែពិនិត្យបានច្បាស់លាស់ពាក់ព័ន្ធជាមួយទំហំដី ទំហំផ្ទះ ប្រភេទផ្ទះ រយៈពេលសាងសង់ តម្លៃទិញលក់ និងលក្ខខណ្ឌបង់ប្រាក់ ការពិន័យ និងលក្ខខណ្ឌអនុវត្តផ្សេងៗរបស់អ្នកទិញ។
ទី៤-ប័ណ្ណកម្មសិទ្ធិ៖ ចៀសវាងទិញផ្ទះចំប្លង់ទន់ ដែលមានហានិភ័យខ្លាំង គួរតែទិញផ្ទះពីគម្រោងណាមួយ ដែលមានប្លង់រឹង ហើយពេលកាត់ប្លង់បំបែកក្បាលដីជូនអ្នកទិញក៏កាត់ជាប្លង់រឹងដែរ វាជាការល្អដែលធ្វើឱ្យយើងកាន់តែមានទំនុកចិត្ត។
ដើម្បីឱ្យកាន់តែច្បាស់ លោកអ្នកគួរស្វែងរកអ្នកជំនាញអចលនទ្រព្យដើម្បីឲ្យជួយពិគ្រោះយោបល់ ថាតើគួរទិញអចលនទ្រព្យមួយណា? ប្រភេទណា? ទីតាំងណា? តម្លៃប៉ុន្មាន? សាកសមសម្រាប់ការរស់នៅ ឬការប្រកបអាជីវកម្មជាដើម? នេះសម្រាប់ករណីតែយើងនៅស្រពិចស្រពិល មិនច្បាស់ ឬមានភាពភ័យខ្លាចច្រើន ហើយការជ្រើសរើសភ្នាក់ងារអចលនទ្រព្យមកជួយនេះ ក៏ត្រូវតែស្វែងរកភ្នាក់ងារអចលនទ្រព្យណា ដែលមានវិជ្ជាជីវៈត្រឹមត្រូវ មានចំណេះដឹងច្បាស់លាស់ មានបទពិសោធន៍យ៉ាងរឹងមាំក្នុងផ្នែកនេះ។
មួយរយៈនេះមានម្ចាស់បុរីថ្មីៗ បានសាងសង់ហ៊ានលោតឆ័ត្រ បុកគ្រឹះបណ្តើរលក់បណ្តើរ ឃោសនាបណ្តើរ ,ទាំងអត់ច្បាប់សាងសង់ ,អត់មានលិខិតគតិយុត្តិ ស្របច្បាប់ ,ពីការទិញដីពីប្រជាជន ,អត់មានប្លង់រឹង អត់មានលិខិតលក់-ទិញ អត់មានលិខិតកាត់ឈ្មោះ ,លួចសាងសង់មុន ,ក៏កេណ្ឌប្រមូលអោយខាង បណ្តាញដើរអូសទាញអតិថិជន ប្រើល្បិចកលគ្រប់យ៉ាងដើម្បីឱ្យអតិថិជន ស្លូតត្រង់លង់ខ្លួន ខណៈវិឡាភ្លោះលក់ថោកៗ ខែចុងក្រោយអាចបានត្រឹមផ្ទះខ្យលមកវិញ ដោយសារការលក់ អត់មានប័ណ្ណសំគាល់អចលនវត្ថុ នេះជាដើម។ សូមបងប្អូនជ្រើសរើសបុរីដែលមាន គុណភាព ស្តង់ដារ មានធនធានរឹងមាំ មានទីផ្សារនៅកម្ពុជា កុំប្រថុយនឹងគម្រោងបុរីថ្មីៗ សូម្បីតែចាប់ផ្តើមសង់អត់ច្បាប់នោះផង ក៏ហ៊ានប្រថុយ ប្រយ័ត្នយំអត់ចេញទឹកភ្នែក ៕

...

ប្រភព៖ BUSINESS-CAMBODIA COM+សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print