ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានកម្មកររោងចក្រឈ្មោះ ម៉ូស ហ្គាមិន ដែលស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញមានកម្មករ-កម្មការនីចូលរួមធ្វើកូដកម្មប្រហែលជិត១០០នាក់ លើកម្មករសរុបជាង៥០០នាក់បាននាំគ្នាមិនព្រមចូលធ្វើការ ។
កូដកម្មនេះមានការដឹកនាំដោយសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ គឺលោក មុំ សៀក និងសម្ព័ន្ធសហជីពកម្មរខ្មែរដឹកនាំដោយ លោក ជា សុផាបានបន្តនិងដឹកនាំធ្វើកូដកម្មទាមទារសុំឲ្យថៅបើកប្រាក់ខែជូនកម្មករតាមច្បាប់ការងារ(ព្រោះបច្ចុប្បន្នថៅកែរត់ចោលមិនទទួលខុសត្រូវ)។បច្ចុប្បន្នពុំទាន់មានដំណោះស្រាយនៅឡើយ ៕
ដោយ៖ សុខ ខេមរា
...