សារព័ត៌មានរុស្ស៊ី Interfax បាន ផ្សាយថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ផ្សារ ទំនើបធំបំផុតឈ្មោះ GUM នៅកណ្ដាល ទីក្រុងមូស្គូនិងផ្សារទំនើប៩កន្លែងផ្សេង ទៀតត្រូវជម្លៀសពលរដ្ឋនៅក្នុងផ្សារចេញ ជាបន្ទាន់ក្រោយរងការគំរាមកំហែង វាយប្រហារគ្រាប់បែកពីជនមិនស្គាល់ អត្ដសញ្ញាណ ។
ការិយាល័យប្រធានាធិបតីរុស្ស៊ីក៏បាន ធ្វើការត្រួតពិនិត្យយ៉ាងតឹងតែងក្រោយ រងការគំរាមកំហែងដូចគ្នា។ ចំណែក នៅក្នុងផ្សារទំនើបមានពលរដ្ឋទាំងអ្នក ដើរផ្សារនិងអាជីវករប្រមាណ១ម៉ឺននាក់ត្រូវបានភៀសខ្លួនចេញជាបន្ទាន់ធ្វើឱ្យ របស់របរជ្រុះរាយប៉ាយពេញផ្សារដោយម្នាក់ៗខិតខំរត់ចេញឱ្យបានទាន់ពេល វេលា ។
ប្រភពព័ត៌មានពីក្រុមអ្នកជួយសង្គ្រោះ បន្ទាន់បានឱ្យដឹងថា ក្រៅពីផ្សារទំនើបធំ ជាងគេដែលរងការគំរាមកំហែងត្រូវ ជម្លៀសពលរដ្ឋនៅមានផ្សាទំនើប៩កន្លែង ទៀតក៏ត្រូវជម្លៀសអ្នកដើរផ្សារនិងអាជីវ ករដូចគ្នាខ្លាចមានការវាយប្រហារកើត ឡើង ។
រុស្ស៊ីស្ថិតនៅក្នុងគោលដៅនៃការ គំរាមកំហែងវាយប្រហារគ្រាប់បែកពី ក្រុមភេរវកម្ម ពិសេសគឺក្រុមអ្ស៊ិ្លាម បង្កើតរដ្ឋនៅស៊ីរីនិងអ៊ីរ៉ាក់ដោយសារតែរុស្ស៊ីបានបើកការវាយប្រហារទៅលើ គោលដៅជាច្រើនរបស់ពួកគេ ៕
ប្រែសម្រួល៖ ម៉ែវ សាធី