អស់អីប្លន់! ប្លន់អ្នកភូមិឯង ម្ចាស់ម៉ូតូស្គាលមុខច្បាស់ប្ដឹងសមត្ថកិច្ចចាប់វាយខ្នោះដល់ផ្ទះ

ចែករំលែក៖

ខេត្តព្រៃវែង៖ ជនសង្ស័យម្នាក់ជាក្រុមបក្សពួកចោរប្លន់ក្នុងចំណោមបក្សពួកនាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្លន់យកម៉ូតូគ្រឿងពី​​បុរសម្នាក់ កំពុងដឹកប្រពន្ធតាមផ្លូវដែលមានរងរបួសបានសម្រេច ប៉ុន្តែរត់មិនរួចព្រោះត្រូវជនរងគ្រោះស្គាល់មុខក៏ប្តឹងនគរបាលខេត្តនិងស្រុកស្ទាក់ចាប់បាន

ករណីប្លន់ម៉ូតូខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងនិង៣០នាទីយប់ថ្ងៃទី២៦ខែធ្នូថ្មីៗនេះ នៅលើកំណាត់ផ្លូវជាតិលេខ៣១៧ ត្រង់ចំណុចភូមិស្ដៅ ឃុំធា ស្រុកបាភ្នំ ខេត្តព្រៃវែង

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមចោរមានគ្នាចំនួននាក់ ជិះម៉ូតូគ្រឿង បានមកធ្វើសកម្មភាពប្លន់ម៉ូតូ​​ជនរងគ្រោះមួយគ្រឿង​ ​ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ពាក់ស្លាកលេខកណ្តាល 1AB-3602 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ សួង រ៉េ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិខ្វិត ឃុំធាស្រុកបាភ្នំ ខេត្តព្រៃវែង

បើតាមសម្តីបុរសរងគ្រោះឈ្មោះ សួង រ៉េ បានរៀបរាប់ប្រាប់សមត្ថកិច្ច​​ថា នៅមុនពេលកើតហេតុ រូបគាត់កំពុងតែជិះម៉ូតូឌុបប្រពន្ធឈ្មោះអ៊ុត យ៉ អាយុ៥២ឆ្នាំ ដែលមានរបួសដៃឆ្វេងស្រាប់ ធ្វើដំណើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូគ្រឿងក្នុងនោះ​​​មួយគ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ​2018 ណ៌ខ្មៅ, មួយគ្រឿងម៉ាកគុបជ្រុងនិងមួយគ្រឿងទៀតមិនស្គាល់ម៉ាកនោះទេមានគ្នានាក់ បានជិះមកអែបម៉ូតូគាត់ ហើយបានធាក់ម៉ូតូគាត់អោយដួល រួចក៏ប្លន់យកម៉ូតូគាត់ជិះរត់គេចខ្លួនទៅទិសខាងលិចអស់ទៅ ហើយនៅលើម៉ូតូនោះ ក៏ជាប់ដោយទាំងកាបូបស្ពាយមួយ ដែលមានប្រាក់ក្នុងនោះចំនួន៥០០ដុល្លារផងដែរ

បុរសរងគ្រោះ បន្ត​​ថា បន្ទាប់ពីក្រុមចោរ​​គេចខ្លួន​​ទៅអស់ រូបគាត់និងប្រពន្ធ ក៏នាំគ្នារត់ទៅប្តឹងសមត្ថកិច្ចប៉ូស្តិ៍រដ្ឋបាលឃុំធា ឲ្យជួយអន្តរាគមន៍ភ្លាមៗ។ ព្រោះនៅក្នុងចំណោមក្រុមចោរប្លន់ទាំងនោះ ពួកគាត់បានស្គាល់ច្បាស់ម្នាក់គឺឈ្មោះ ជុំ ន្នី ភេទប្រុស អាយុ២៨ឆ្នាំ ដែលជាអ្នកនៅក្នុងភូមិជាមួយគ្នា

បើតាមសម្តីសមត្ថកិច្ចនគរបាលស្រុកបាភ្នំក៏បានបញ្ជាក់ដែរថា  ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ​​ខាងលើនេះភ្លាមៗ លោកអធិការស្រុកបាភ្នំ បានដឹកនាំកម្លាំងចុះស្ទាក់គ្រប់ច្រក និងតាមស្រាវជ្រាវរកមុខសញ្ញាក្រុមចោរ រហូតធ្វើការចាប់ឃាត់ខ្លួនក្រុមចោរបានម្នាក់ឈ្មោះ ជុំ ន្នី នៅវេលាម៉ោងព្រឹកនៅថ្ងៃទី២៧ខែធ្នូ និងដកហូតបានវត្ថុតាងម៉ូតូគុបជ្រុងមួយគ្រឿង ដែលគេជិះធ្វើសកម្មភាពប្លន់ជនរងគ្រោះកាលពីយប់

មន្រ្តីដដែលបន្តថា បច្ចុប្បន្នបក្ខពួកក្រុមចោរចំនួននាក់ទៀត កម្លាំងសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ និងពេលនេះកំពុងស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់

បច្ចុប្បន្នជនសង្ស័យឈ្មោះ ជុំ ន្នី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ហើយនៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០នេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print