នាវា​នេសាទ​ជា​ច្រើន​គ្រឿង​ត្រូវ​ឥណ្ឌូ​នេ​ស៊ី​បាញ់​កម្ទេច​ចោល

ចែករំលែក៖


​ជា​លើក​ទី​១​នៅ​ក្នុង​ឆ្នាំ​២០១៦​កប៉ាល់​ នេសាទ​ជា​ច្រើន​គ្រឿង​ត្រូវ​រដ្ឋាភិបាល​ ឥណ្ឌូ​នេ​ស៊ី​បញ្ជា​ឱ្យ​កម្លាំង​ទាហាន​បាញ់​ កម្ទេច​ចោល​ក្រោយ​ចូល​នេសាទ​ខុស​ ច្បាប់​នៅ​ក្នុង​ទឹកដី​ឥណ្ឌូ​នេ​ស៊ី​ ។​
​កាលពី​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឥណ្ឌូ​នេ​ស៊ី​ បន្ដ​បាញ់​ពន្លិច​កប៉ាល់​នេសាទ​ខុសច្បាប់​៣០​គ្រឿង​ទៀត​ដែល​បាន​ចូល​នេសាទ​ខុស​ ច្បាប់​នៅ​ក្នុង​ដែនសមុទ្រ​របស់​ប្រទេស​ នេះ​ ។​
​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​បាន​បញ្ជា​ដល់​កម្លាំង​ការពារ​ដែន​ សមុទ្រ​វាយ​ពន្លិច​កប៉ាល់​នេសាទ​បរទេស​ខុសច្បាប់​នៅ​ទីតាំង​៥​កន្លែង​ផ្សេង​គ្នា​ ។​
​អគ្គនាយក​គ្រប់គ្រង​ធនធានធម្មជាតិ​សមុទ្រ​លោក​ Yyas​ Budiman​ បញ្ជាក់​ ថា​ នេះ​ជា​ការ​បាញ់​ពន្លិច​កប៉ាល់​នេសាទ​ ខុសច្បាប់​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ​២០១៦​។​ ក្នុង​ចំណោម​កប៉ាល់​ដែល​បាន​បាញ់​ពន្លិច​នោះ​មាន​កប៉ាល់​របស់​ប្រទេស​ហ្វី​លី​ពី​ន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ និង​មី​យ៉ា​ន់​ម៉ា​ ជាដើម​។​ កប៉ាល់​ទាំង​អស់នោះ​មិន​មាន​ លិខិតអនុញ្ញាត​ឱ្យ​នេសាទ​នៅ​ក្នុង​ទឹកដី​ ឥណ្ឌូ​នេ​ស៊ី​ឡើយ​។​
​រដ្ឋមន្ដ្រីក្រសួង​រុក្ខ​ប្រមាញ់​និង​នេសាទ​ លោក​ Susi​ Pudjiastuti​ បញ្ជាក់​ថា​ នាវា​ទាំងអស់​ដែល​នេសាទ​ខុសច្បាប់​នៅ​ដែនសមុទ្រ​ប្រទេស​នេះ​នឹង​ត្រូវ​ចាប់ខ្លួន​និង​បាញ់​កម្ទេច​ចោល​។​ លោក​បន្ដ​ទៀត​ ថា​ រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​កំពុង​តែ​ធ្វើ​ សកម្មភាព​យ៉ាង​ខ្លាំង​ទៅ​លើ​កប៉ាល់​នេ​ សាទ​សុខ​ច្បាប់​ដើម្បី​ធានា​ដល់​ការ​រក្សា​មច្ឆជាតិ​ក្នុង​សមុទ្រ​ឱ្យ​កាន់តែ​សម្បូរ​ បែប​ ។​
​ចាប់ពី​ខែតុលា​ឆ្នាំ​២០១៤​មក​ឥណ្ឌូ​នេ​ស៊ី​បាន​បាញ់​ពន្លិច​កប៉ាល់​នេសាទ​ជាង​១៥០​ គ្រឿង​ដែល​នេសាទ​ខុសច្បាប់​នៅ​លើ​ ដែនសមុទ្រ​ប្រទេស​នេះ​។​ ភាគច្រើន​ កប៉ាល់​ទាំងនោះ​មក​ពី​ប្រទេស​ដូច​ជា​ វៀតណាម​ ហ្វី​លី​ពី​ន​ ថៃ​ ម៉ា​ឡេ​ស៊ី​ និង​ ចិន​ជាដើម​ ៕​ ម៉ែ​វ​ សា​ធី

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print