មុននេះបន្តិចមានយុវជនវិទ្យាល័យយុគន្ធរ២នាក់រងនូវការកាប់វាយប្រហារពីយុវជនសិស្សសាលាដូចគ្នាបណ្តាលអោយរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុជនម្នាក់ដែលសិស្សសាលាព្រះយុគន្ធរ ត្រូវបានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៧.៨នាក់ជិះម៉ូតូ៣ទៅ៤គ្រឿង បានដេញកាប់នឹងដាវសាំម៉ូរ៉ៃបណ្ដោយឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នៅមុខភ្លឹបខ្លាំឃុំកីឡាបណ្ដោយផ្លូវលេខ២៣៨កែងលេខ១០៥ ស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ដាំ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សសាលាព្រះយុគន្ធរ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា គេឃើញយុវជន២នាក់ជាសិស្សសាលាព្រះយុគន្ធរបានជិះម៉ូតូពីរគ្រឿងចេញមកពីសាលារៀនព្រះយុគន្ធរ ក្រោយមកក៏បានជួបនឹងក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូ៣ទៅ៤គ្រឿង មានគ្នា៧.៨នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងខ្សែក្រវ៉ាត បានមកដេញកាប់បណ្ដោយឱ្យយុវជនម្នាក់រងរបួសធ្ងន់ ។ ភ្លាមៗនោះក្រុមក្មេងស្ទាវទាំងអស់នោះ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ក្រោយកើតហេតុយុវជននោះត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បឹងព្រលិតដើម្បីរងចាំជនរងគ្រោះមកទទួលយកវិញ៕

image

image

image

image

image

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print