លោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ នាំយកអំណោយកាកបាទក្រហមជូនដល់ ប្រជាពលរដ្ឋក្រីក្រចំនួន៤១គ្រួសារក្នុងសង្កាត់ពន្សាំង

ចែករំលែក៖

ភ្នំពេញ៖ សាលាខណ្ឌព្រែកព្នៅ និងសហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់អំណោយជូនដល់ ប្រជាពលរដ្ឋ ក្រីក្រនិង ជនចាស់ជរា សរុបចំនួន៤១គ្រួសារ ស្ថិតនៅភូមិចំនួន២៤ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅនិងភរិយា រួមនឹងមន្ដ្រី ក្នុងសាលាខណ្ឌ ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាមួយចំនួនទៀតកាលព្រឹកថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ថ្លែងសំណេះសំណាល នាឱកាសនោះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថាលោកសូមពាំនាំនូវការសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ។

លោកសុខ សម្បតិបន្តថា លោកសប្បាយចិត្តដែលបាននាំយកអំណោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាមកចែកជូនប្រជាពលរដ្ឋប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រដែលជួបការលំបាកក្នុងសង្កាត់ពន្សាំងចំនួន៤១គ្រួសានាពេលនេះ ហើយថ្វីត្បិតតែអំណោយគ្រឿងឧបភោគ បរិភោគទាំងនេះវាតិចតួចមែនប៉ុន្តែវាអាចដោះស្រាយពេល បងប្អូនជួបការលំបាកបានមួយផងដែរ ទីណាមានជួបការលំបាកទីនោះមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ចាំជួយជានិច្ច។

លោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងទៀតថាក៍ដូចជានៅពេលនេះជាដើមដើម្បីជួយសម្រាលដល់ការលំបាករបស់បងប្អូន សាលាខណ្ឌព្រែកព្នៅបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានរៀបចំជាអំណោយនេះឡើងដើម្បី រួមចំណែកក្នុងការងារមនុស្សធ៌មជាមួយ កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ឬព៌ណសម្បុរអី្វឡើយ ឲ្យតែបងប្អូនជួបទុក្ខលំបាក ។

លោកបន្ថែមថា នៅប្រទេសណាក៏ដូចប្រទេសណាដែរ ទោះជាស្ថានភាពទូទៅនៃសេដ្ឋកិច្ចជាតិមានការរីកចំរើនក៏ដោយ តែក៏នៅមានប្រជាពលរដ្ឋ១ចំនួនតូចនៅជួបការលំបាកខ្វះខាតដូចប្រទេសយើងដែរគឺចៀសមិនផុតឡើយ។ដូចនេះហើយបានជាប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្ដ្រី តែងតែជម្រុញឲ្យមន្ដ្រីថ្នាក់ក្រោម ពិនិត្យមើលឲ្យបានជាប់លាប់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង គឺមិនបណ្ដោយឲ្យបងប្អូនស្លាប់ដោយសារអត់បាយនោះឡើយ។

ក្នុងនោះដែរលោក សុខ សម្បត្តិ បានណែនាំដល់មន្ដ្រីមូលដ្ឋាន ភូមិ សង្កាត់ដែលនៅជាប់កៀកជាមួយប្រជាពលរដ្ឋ ត្រូវតាមដាន ពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំ ពេលបងប្អូនមានទុក្ខលំបាកខ្វះខាត ត្រូវតែដឹងពីសុខទុក្ខរបស់ពួកគាត់ និង ត្រូវរាយការណ៍ជាបន្ទាន់មកសាលាខណ្ឌ ឬ មកអនុសាខាកាកបាទក្រហមខណ្ឌ ដើម្បីថ្នាក់ខណ្ឌ ជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា ហើយបើករណីមានទ្រង់ទ្រាយធំ ខណ្ឌ នឹងស្នើសុំទៅសាខាកាកបាទក្រហមរាជធានី និងទៅកាកបាទក្រហមកម្ពុជាដើម្បីដោះស្រាយជាបន្តទៀត។

ការប្រគល់ អំណោយនេះដែរធ្វើឡើងនៅ វត្តបឹងប្រិយ៍ ក្នុងសង្កាត់ពន្សាំងនិងនៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋចាស់ជរា មានជម្ងឺ ផ្ទាល់ដែលមិនអាចធ្វើដំណើរបាន ដោយក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេះ ទឹក ស៊ីអ៊ីវ១ និង ថវិកា ១ម៉ឺនរៀលដែលជាថវិកាឧបត្ថម្ភពី សាលាខណ្ឌព្រែកព្នៅ។ដោយឡែកសម្រាប់អ៊ុំប្រុសម្នាក់ នៅភូមិត្នោតខ្ពស់ដែលមានជម្ងឺប្រចាំកាយនោះ ក្រៅពីអំណោយខាងលើ ភរិយាលោកអភិបាលខណ្ឌ បានឧបត្ថម្ភ ថវិកា ចំនួន២០ដុល្លាបន្ថែមទៀត ផងដែរដើម្បីបានព្យាបាលជម្ងឺបន្ថែម៕

image

image

image

image

image

image

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print