ភាពស្ងប់ស្ងាត់នៅក្នុងប្រទេសស៊ីរីអាចនឹងរក្សាបានយូប៉ុណ្ណា?

ចែករំលែក៖

ជាងមួយថ្ងៃក្រោយកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីចូលជាធរមាន ស្ថានភាពនៅក្នុងប្រទេស​ស៊ីរីស្ងប់ស្ងាត់ជាបណ្តោះអាសន្ន។នៅពេលនេះការខិតខំទំនាក់ទំនងត្រូវបង្កើនឡើងរវាងក្រុមប្រឆាំងរដ្ឋាភិបាលនិងទាហានរដ្ឋាភិបាលដើម្បី អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ប្រកបដោយ​ប្រសិទ្ធិ​ភាព។

ពលរដ្ឋស៊ីរីនៅរដ្ឋធានីដាម៉ាកាស បានឲ្យដឹងថា ស្ថានភាពនៅពេលនេះពិតជាស្ងប់ស្ងាត់ ហើយ​ពួកគាត់មានការពេញចិត្តយ៉ាងខ្លាំងនៅកិច្ចព្រមព្រៀងឈប់បាញ់ខាងលើ។ ពល​រដ្ឋ​ស៊ីរី​បានដេកលក់ពេញមួយយប់យ៉ាងសុខសាន្តដោយមិនបានឮស៊ូស្នូកាំភ្លើងទៀតនោះឡើយ។ ពលរដ្ឋស៊ីរីបានធ្វើដំណើរដោយសេរីទៅមកនៅក្នុងក្រុងដោយមិនមានក្តីកង្វល់​។

ពលរដ្ឋដែលរស់នៅក្នុងតំបន់សមរភូមិក្តៅបំផុតក៏ទទួលបានបរិយាកាសស្ងប់ស្ងាត់ជាលើកដំបូង ក្នុងរយៈពេលជាង​៥ឆ្នាំកន្លងមកនៅស៊ីរី។ ពលរដ្ឋរស់នៅក្នុងតំបន់ Jaramana ជាកន្លែង មានការ​បាញ់ប្រហារគ្នាខ្លាំងបំផុតក៏មានភាពសប្បាយរីករាយ មានការស្ងប់ស្ងាត់ ។ពលរដ្ឋស៊ីរីសង្ឃឹមថា កិច្ចព្រមព្រៀងឈប់បាញ់និងអូសបន្លាយរយៈពេលយូរ។

ប៉ុន្តែមិនមែននៅគ្រប់ទីកន្លែងក្នុងប្រទេស៊ីរី សុទ្ធតែទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀង​ឈប់បាញ់ តំបន់មួយចំនួនរងការវាយប្រហារពីក្រុមភេរវកម្ម​IS អាលកៃដា ដែលជា ក្រុម មិនមាននៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់។ ប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានផ្សាយថា មានករណី វាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្ត នៅខេត្ត ហាម៉ាសម្លាប់មនុស្ស​២នាក់ ហើយ​ក្រុមIS បានចេញមុខទទួលស្គាល់ការវាយប្រហារខាងលើ។
នៅពេលនេះការខិតខំតាមរយៈកិច្ចការបរទេសកំពុងត្រូវបានធ្វើឡើងយ៉ាងសកម្ម ។ រដ្ឋមន្ត្រីការ បរទេសអាមេរិកលោកចនឃឺរីនិងសមាសភាគីរុស្ស៊ីសឺហ្គេយឡារ៉ូ បង្ហាញការសា​ទរដល់ កិច្ចព្រមព្រៀងនៅស៊ីរីដែលកំពុងតែមានប្រសិទ្ធិភាព។ ភាគីទាំងពីរបានពិភាក្សាពីការ​ផ្តល់ជំនួយដល់ពលរដ្ឋស៊ីរី ក៏ដូចជាការអនុវត្តឲ្យបានខ្ជាប់ខ្ជួនរយៈពេលយូរ។

តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការវាយប្រហាររវាង​កម្លាំងទា​ហាន​រដ្ឋា​ភិ​បាលស៊ីរីនិងក្រុមប្រឆាំងបានបញ្ចប់នៅក្នុងស្រុក ចំនួន​៣៤ ទូទាំងប្រទេស ហើយ​អាមេរិកនិងរុស្ស៊ីបានបង្កើតទីតាំងនៅតាមដំបន់ដើម្បីពិភាក្សារវាងក្រុមទាំងពីរ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print