Donald Trump ទទួលបានសន្លឹកឆ្នោតគាំទ្រលើកដំបូងពីព្រឺទ្ធភាអាមេរិក

ចែករំលែក៖

ការប្រកួតប្រជែងដំណែងបេក្ខភាពប្រធានាធិបតីអាមេរិករបស់គណបក្សសាធារណរដ្ឋ កំពុងតែក្តៅគគុកក្រោយពេលដែលបេក្ខភាពដូណាលត្រាំងទទួលបានសម្លេងគាំទ្រកាន់តែច្រើនឡើង ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសមាជិកព្រឹទ្ធភាមកពីរដ្ឋ អាឡាបាម៉ាលោក​Jeff Sessions បានចេញមុខគាំទ្រលោក ដូណាលត្រាំ។

មានប្រសាសន៍នៅក្នុងយុទ្ធនាការបោះឆ្នោតកាលពីចុងសប្តាហ៍កន្លងមក សមាជិកព្រឹទ្ធភាអាមេរិកលោក​Sessions បញ្ជាក់ថា «ខ្ញុំពិតជាសម្បាយរីករាយយ៉ាងខ្លាំងក្នុងការគាំទ្រលោកដូណាលត្រាំ​ធ្វើជាប្រធានាធិបតីអាមេរិក តាមការចង់បានរបស់ពលរដ្ឋអាមេរិកភាគច្រើន»។
លោកបន្តទៀតថា គ្មាននណាម្នាក់អត់ខ្ជោះនោះឡើយ ហើយក៏គ្មាននរណាមានគ្រប់យ៉ាង​ដែរ។ ប៉ុន្តែតាមយើងខ្ញុំត្រូវការទឹកដីអាមេរិកខ្លាំងក្លាដូចមុន។ លោក​Seeions ត្រូវបានគេចាត់ទុកថា ជាសមាជិកព្រឹទ្ធសភាអាមេរិកដែលមានទស្សនៈប្រឆាំង ហើយក៏ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាផងដែរ។

ការដែលលោកគាំទ្របេក្ខភាពដូណាលត្រាំនោះ ដោយលោកជឿជាក់ថា លោកត្រាំ​អាចការពារពលរដ្ឋក៏ដូចជាបញ្ហាការងាធ្វើនិងប្រាក់បៀវត្សដល់ពលរដ្ឋ។ ក្រៅពីនេះសេដ្ឋកិច្ចអាមេរិកក៏នឹងប្រសើរឡើងវិញផងដែរក្រោយកិច្ចព្រៀមព្រៀងជាមួយដៃគូនៅភាគឯនាយសមុទ្រ។ គោលនយោបាយ ពាណិជ្ជកម្មនិង អន្តោប្រវេស។

នៅពេលនេះលោកដូណាលត្រាំទទួលបានការគាំទ្រខ្ពស់បំផុតនៅក្នុងជួរគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតនាពេលកន្លងមក។ ក្តីសង្ឃឹមរបស់លោកត្រាំក្នុងការក្លាយជាបេក្ខភាពតែមួយគត់របស់គណបក្សសាធារណរដ្ឋកំពុងតែក្លាយជាការពិត។ ប៉ុន្តែដើម្បីក្លាយជាប្រធានាធិបតីលោកចាំបាច់ត្រូវតែយកឈ្នះលើបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ​ អាចជាលោកស្រីហ៊ីលឡារីគ្លីនតុន ដោយសារតែលោកស្រីមានសម្លេងគាំទ្រភាគច្រើន ក្នុងការបោះឆ្នោតនាពលេកន្លងមក៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print