រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំ​រវាង​គណៈកម្មការ​អង្កេត​ បោសសម្អាត​ និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ព្រឹទ្ធសភា​ ជាមួយ​រដ្ឋបាល​ខេត្តក្រចេះ​

ចែករំលែក៖

ខេត្តក្រចេះ, បើយោងតាមប្រភព ពីរដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា, នៅព្រឹក​ថ្ងៃអង្គារទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ លោក វ៉ា​ ថន​ អភិបាលខេត្ត​ក្រចេះ​ និងលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ជាមួយថ្នាក់ដឹកនាំខេត្ត​ក្រចេះ​ ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អញ្ជើញទទួលស្វាគមន៍ និងជួបប្រជុំពិភាក្សាការងារ ជាមួយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាព បញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ នៅសាលប្រជុំ​សាលាខេត្ត​ក្រចេះ​។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានចុះបេសកកម្មមកខេត្តក្រចេះ​ នាថ្ងៃនេះ គឺមានគោលបំណងដើម្បីសិក្សាដើម្បីឈ្វេងយល់អំពី វឌ្ឍនភាព​ និងបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់រដ្ឋបាលក្រុងស្រុក នៃខេត្តក្រចេះ​ ព្រមទាំងដំណើរការ នៃការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លោក វ៉ា​ ថន​ អភិបាលខេត្តក្រចេះ បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្ត។ ក្នុងនោះ ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយរដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់បំផុតដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយគ្រប់ប្រភេទ ជាពិសេសពង្រឹងវិធានការអប់រំ បង្ការ​ និងទប់ស្តាប់ដែលធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព មានប្រសិទ្ធភាព ប្រកបដោយប្រសិទ្ធផល ដើម្បីសម្រេចគោលដៅបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។

លោក ម៉ម ប៊ុននាង ក៏បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹក នាំខេត្ត ក៏ដូចមន្ទីរពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ក្នុងការប្រុទ្ធប្រឆាំងអំពើ ពុករលួយ ការរំលោភអំណាច ជាពិសេសចូលរួមទប់ស្តាត់ការជួញដូ រនិងប្រើប្រាស់គ្រឿងញៀនឱ្យបានល្អបំផុត។​ ចំពោះបញ្ហាប្រឈមនិងសំណូមពរនានាដែលអាជ្ញាធរខេត្ត ពុំអាចដោះស្រាយបាន គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភានឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏ដូចក្រសួងស្ថាប័នពាក់ព័ន្ធពាក់ព័ន្ធ ដើម្បីចាត់វិធានដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print