រថយន្តស្តារិចបេីកឆ្លងផ្លូវត្រូវរថយន្តធុនធំបេីកបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តស្តារិចឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តហ៊ីយ៉ាន់ដាយបេីកបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារត្រពាំងថ្លឹង​ តាមបណ្តោយមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តស្តារិច​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AE 3390​ បេីកបរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុក៏បត់មកឆ្វេងបំណងឆ្លងផ្លូវទៅជេីងភ្លាមនោះស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយពណ៌ស​ សលាយខៀវ​ ពាក់ស្លាកលេខកំពង់ចាម​ 3A 6995 ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសដៅពីកេីតទៅលិចដោយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តស្តារិចខូចខាតផ្នែកខាងស្តាំស្ទេីទាំងស្រុងសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print