ភ្នំពេញ : រថយន្តមួយគ្រឿង អ្នកបើកបរហាក់បីដូចជាបង្ខំ មិនដឹងជាប្រញ៉ាប់ទៅណា ទោះជា ដល់ចំណុចផ្លូវប្រសព្វ ភ្លើងស្តុបហើយក៏ដោយ ធ្វេសប្រហែសក្នុងការបើកបរ បើកលឿនជ្រុលទៅបុកគូថរថយន្តកុងតៃន័រ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ខូចខាតរថយន្ត និងបង្កឱ្យកកស្ទះចរាចរណ៍ ផងដែរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវវេងស្រេង ត្រង់ចំណុច ភ្លើងស្តុប ផ្លូវកែងចូល ទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តកុងតៃន័រ ម៉ាក ហុីណូ ពណ៌ខៀវឆ្នូត ពងមាន់ ពាក់ស្លាកលេខ ភ្នំពេញ 3A-3536 ។ ចំណែករថយន្តកូរ៉េ ចំណុះ២,៥តោន ឃ្លប់បិទជិត ពណ៌បៃតង ឆ្នូតលឿង ពាក់ស្លាកលេខភ្នំពេញ3C 4867 ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តទាំង២គ្រឿងបើកពី ត្បូងទៅជើង រថយន្តកុងតៃន័របើកពីមុខ រថយន្តកូរ៉េបើកពីក្រោយ ខណ:ដែល ភ្លើងស្តុបចំណុចខាងលើ អនុញាតិឱ្យរថយន្ត នៅលើផ្លូវ មកពីខាងផ្សារទួលពង្រ បត់ឆ្វេង រថយន្តកុងតៃន័ក៏បើក បត់ឆ្វេង ឆ្លងផ្លូវឆ្ពោះទៅលិច មិនទាន់ទាំងផុត កន្ទុយរុឺម៉កផង ស្រាប់តែ រថយន្តកូរ៉េ បោលបោះពួយវឹង ខ្លាចស្តុបពណ៌ក្រហមលោតទាន់ បណ្តាលឱ្យជ្រុលទៅបុកកន្ទុយកុងតៃន័រ បណ្តាលឱ្យរថយន្តកូរ៉េកំពិតមុខ តែគ្មានអ្នករងរបួសឡើយ ។
ក្រោយកើតហេតុ ខណ:ដែលភាគ រថយន្តទាំង២ ចុះមើល សួរនាំរកខុសត្រូវ ចតរថយន្តចោលលើផ្លូវ បង្កឱ្យ កកស្ទះចរាចរណ៍ អស់៣០នាទី ទម្រាំសមត្ថកិច្ចមកសម្រួល យករថយន្តទាំង២ ដាក់កៀនខាង បូ៉លីសហូរឈើស កាត់ ់ល្ងាច ។
ភាគីសងខាង បន្ទាប់ពីធ្វើការសម្របសម្រួលគ្នា លើកហេតុនិងផល ចុងក្រោយ បើកចេញរៀងខ្លួន មិនចាំបាច់ឱ្យសមត្ថកិច្ចជំនាញរវល់ឡើយ ។សុខាសែនជ័យ