ភ្នំពេញៈ នៅថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៦ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាផ្លូវការចំនួនពីរបានប្រព្រឹត្តក្នុងថ្ងៃតែមួយក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ាណែត និងលោក ស្រី ពេជ ចន្ទមុន្នី គឺអនុស្សារណៈយោគយល់គ្នារវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងមន្ទីរពេទ្យអង្គឌួង និងមួយទៀតជាមួយមន្ទីរពេទ្យ ព្រះកុសុមៈ។ ពិធីនេះបានប្រព្រឹត្តិទៅក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការណ៍រវាងសមាគមនិងមន្ទីរពេទ្យទាំងពីរក្នុងការព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋខ្មែរតាមសហគមន៍ក្រីក្រដោយឥតគិតថ្លៃនិងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក បណ្ឌិត និងលោកស្រីនិងក្រុមគ្រូពេទ្យបានចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសំរាកព្យាបាល ប្រកបដោយការយកចិត្តដាក់ខ្ពស់បំផុត៕ សុខ ខេមរា