សេចក្តីជូនព័ត៍មានរួមគ្នារវាងក្រសួងសុខាភិបាល​ និងអង្គការសុខភាពពិភពលោក​ ស្តីពី​ ស្ថានភាពចម្លងជំងឺកូវីដ-១៩​ នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន​ នាថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២១

ចែករំលែក៖

 

ភ្នំពេញ, ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យធ្វើ សកម្មភាពតាមដែលខ្លួនអាចធ្វើបាន ដើម្បីចូលរួមសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកសាស្រ្តាចារ្យ ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា “ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាសព្វថ្ងៃនៅតែមានលក្ខណៈធ្ងន់ធ្ងរ។ អ្វីដែលយើងកំពុងធ្វើនៅពេលនេះនឹងកំណត់នូវទិសដែល ការរាតត្បាតជំងឺកូវីដ-១៩នេះតម្រង់ទៅ។ យើងទាំងអស់គ្នា ត្រូវតែបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងរបស់ យើងដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកំឡុងពេលប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខនេះ។ ជីវិតរបស់ យើងទាំងអស់គ្នាគឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍នេះ”។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ករណីវិជ្ជមានវីរុសកូវីដ-១៩ ដែលឆ្លងបន្តនៅក្នុងប្រទេសចំនួន ៣២ ករណី ត្រូវបានរាយការណ៍នៅរាជធានីភ្នំពេញ ក្រោយពេលមានហេតុការណ៍បំពានវិធានចត្តាឡីស័កមួយបាន កើតឡើង។ ចាប់តាំងពីពេលផ្ទុះដំបូងមកដល់ត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ មានករណ៍វិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ១.៥៧៨ករណី ដែលក្នុងនោះមានស្លាប់ ០២ករណី។ ការ ផ្ទុះឡើងនៃជំងឺកូដ-១៩ នាពេលថ្មីៗនេះ ទំនងជាបង្ករឡើងដោយមេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ដែលអាចចម្លងលឿន ជាងវីរុសដែលឆ្លងកន្លងមក។ ការ ស្វែងរកការថែទាំព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺ កូវីដ-១៩ បាន។ ប្រទេសកម្ពុជា បានរាយការណ៍ពីករណីស្លាប់ដំបូងដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

លោកស្រីវេជ្ជបណ្ឌិត លីអេឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មាន ប្រសាសន៍ថា “សោកនាដកម្មនៃការបាត់បង់ជីវិតលើកដំបូងដោយសារជំងឺកូវីដ-១៩ ជាសារក្រើនរំលឹកយើង ទាំងអស់គ្នាអំពីភាពធ្ងន់ធ្ងរនៃជំងឺនេះ។ ជំងឺនេះ អាចវាយប្រហារយើងគ្រប់គ្នានៅគ្រប់ពេលវេលា។ កម្ពុជា កំពុង ស្ថិតនៅក្នុងដំណាក់កាលសំខាន់ណាស់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុន្តែយើងនៅមានឱកាស ដើម្បីបញ្ចប់ការឆ្លងរាលដាលនៃវីរុសនេះ ប្រសិនបើយើងទាំងអស់គ្នាសហការបញ្ឈប់វាទាំងអស់គ្នាដោយ សាមគ្គីភាព។” គោលដៅរួមរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងព្រឹត្តិការណ៍សហគមន៍២០ ឡើងនៃជំងឺកូវីដ -១៩ និងការពារកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ២០កុម្ភៈផងដែរ គឺកាត់បន្ថយហានិភ័យឲ្យបានជាអតិបរមានូវការនាំចូលករណីឆ្លងថ្មីពីក្រៅប្រទេស ក្នុងប្រទេស។
សូមអាននូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនិងស្រុងដូចខាងក្រោម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print