ថ្នាំ​ហួស​កាលបរិច្ឆេទ​ត្រូវ​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ចុះ​រឹបអូស

ចែករំលែក៖

​ខេត្តសៀមរាប​៖​ យីហោ​លក់​ឱសថស្ថាន​សារា​វន្ត​ លក់​ថ្នាំពេទ្យ​ហួស​កាលបរិច្ឆេទ​ ត្រូវ​បាន​នគរបាល​ ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ នៃ​ស្នងការ​នគរបាល​ ខេត្តសៀមរាប​ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ សុខាភិបាល​ខេត្តសៀមរាប​ ចុះ​រឹបអូស​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​វត្ត​ដំណាក់​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ដោយ​មាន​បញ្ចា​ពី​លោក​សត​ ណា​ឌី​ស្នងការ​នគរបាល​ ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុំ​ អម​រ៉ា​ ស្នងការ​រង​ ខេត្តសៀមរាប​ទទួល​បន្ទុក​ ផែន​កណ្ដាល​ ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ នៃ​ស្នងការ​នគរបាល​ ខេត្តសៀមរាប​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការ​រឹបអូស​ឱសថ​ហួស​កាលបរិច្ឆេទ​ ព្រោះ​មាន​មន្ត្រី​នគរបាល​ បាន​ចូល​ទៅ​ទិញ​ថ្នាំពេទ្យ​ នៅ​ឱសថស្ថាន​មួយ​កន្លែង​យីហោ​ សារា​វន្ត​ ដែល​មាន​ទីតាំង​ ខាងលើ​ ហើយ​អ្នកលក់​ ថ្នាំ​បាន​យក​ ថ្នាំ​ហួស​ឌឺ​លេ​ រយៈពេល​ជាង​មួយ​ ឆ្នាំ​មក​លក់​ ឲ្យ​មន្ត្រី​នគរបាល​ រូប​នោះ​។​ ក្រោយ​ពី​ដឹង​ថា​មាន​ឱសថស្ថាន​ នេះ​លក់​ថ្នាំ​ហួស​ឌឺ​លេ​ លោក​បញ្ជា​ទៅ​ប្រធាន​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្តសៀមរាប​ សហការ​ជាមួយ​ មន្ត្រី​មន្ទី​សុខាភិបាល​ខេត្ត​ចុះ​ ត្រួតពិនិត្យ​ទីកន្លែង​ រក​ឃើញ​វត្ថុ​តាង​ ទើប​ឈាន​ដល់​ ការ​រឹបអូស​តែ​ម្ដង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ឲ្យ​ មន្ទីរ​សុខាភិបាល​ ផាកពិន័យ​ និង​អប់រំ​ធ្វើ​កិច្ច​ សន្យា​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ដោយ​ម្ចាស់​ព្រម​ទទួលយក​នូវ​ការ​ពិន័យ​ ចំណែក​ទីតាំង​ មិន​មាន​ ការ​បិទ​អាជីវកម្ម​នោះ​ទេ​ ៕​

image

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print