ហាងនំប័ុង អាស៊ី-អឺរ៉ុប​ (Asia Europe Bakery) ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ ​កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កម្រិតហានិភ័យ ខណ:អ្នកជំងឺកូវីដ-១៩ ប៉ះពាល់មនុស្ស១៣នាក់

ចែករំលែក៖

ភ្នំពេញ, ហាងនំប័ុង អាស៊ី-អឺរ៉ុប​ (Asia Europe Bakery) ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ ​កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កម្រិតហានិភ័យ ខណ:អ្នកជំងឺកូវីដ-១៩ ប៉ះពាល់មនុស្ស១៣នាក់ ។ នេះបើយោងតាម សេចក្តីជូនដំណឹង​ (កម្រិតហានិភ័យ 🔴​🔴​🔴​) របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។


អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ
(ហាងនំប័ុង អាស៊ី-អឺរ៉ុប​ (Asia Europe Bakery) ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ ​កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង)
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាអ្នកធ្វើការនៅទីតាំងខាងលើនេះ និងបានប៉ះពាល់ផ្ទាល់​ ជាមួយអ្នកធ្វើការនៅទីនោះចំនួន ១៣នាក់ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សូមអរគុណ!

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print