ភរិយា​របស់​លោក​ ស​ សុខា​ ឧបត្ថម្ភស្ត្រីមានផ្ទៃពោះ​ ដែលត្រូវម្ចាស់ផ្ទះជួលឱ្យរេីចេញ!

ចែករំលែក៖

ភ្នំពេញ​​៖​ បេីយោង​តាមប្រភពព័ត៍មានពី​អ្នកលេងក្នុងបណ្ដាញសង្គម​ហ្វេសប៊ុក​ បាននាំគ្នាសរសេរបង្ហោះដោយអមជាមួយនឹងរូបភាពស្រី្តពោះធំម្នាក់​ ដែល​ត្រូវ​ម្ចាស់​ផ្ទះ​ជួល​ឲ្យរេីយក​ ក្នុង​អំឡុង​កូវីដ​១៩។ ប៉ុន្តែ​ដោយក្ដីអាណិតអាសូមព័ត៍មាននេះ​ បានលឺដល់ភរិយារបស់លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​និងកីឡា​ គឺលោកស្រី កែ សួនសុភី​ បានជួយ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​។

ជាក់ស្ដែង​អ្នកលេងបណ្ដាញសង្គមបាននាំគ្នាបង្ហោះតៗគ្នាថា៖​ ពុទ្ធោអេីយ! ជិតគ្រប់ខែ​ គ្មានប្រាក់សម្រាលកូនជារឿងមួយ​។ តែចំពោះមុខគ្មានប្រាក់បង់ថ្លៃផ្ទះជួល​ ត្រូវម្ចាស់ផ្ទះជួលបង្ខំឱ្យរេីចេញកាន់តែទឹកចូលច្រមុះ។ ឯណាទៅព្រហ្មវិហារធម៌​ សីលធម៌​ គុណធម៌​ និងការយកអសារគ្នា​ ជួយគ្នាក្នុងគ្រាក្ររបស់ម្ចាស់ផ្ទះជួលនោះ?

តែជាភ័ព្ទសំណាង​ នៅពេលបានទទួលដំណឹងថា​ បងស្រី​ យឹម​ សុផា​ ពុំមានប្រាក់សម្រាលកូន​ និងពុំមានប្រាក់បង់ថ្លៃផ្ទះជួល​ ត្រូវបង្ខំឱ្យរេីចេញនោះ​ លោកស្រី​ កែ​ សួនសុភី​ បានចាត់តាំងក្រុមការងារនាំយកជំនួយសង្គ្រោះបឋមទៅជួយ​បន្ទាន់​ និងក៏បានឱ្យលោក​ អាំង​ សិរីពិសិដ្ឋ​ ចាត់ចែងសម្របសម្រួល​រកផ្ទះជួលថ្មីឱ្យបងស្រីអាស្រ័យនៅរួចរាល់។

ក្រៅពីនេះ​ លោកស្រី កែ សួនសុភី​ ក៏បានឧបត្ថម្ភថវិកាចំណយ​ ដេីម្បីសម្រាលកូនពេលខាងមុខនេះថែមទៀតផង។ ជំនួយដែលនាំទៅជូនតាមរយៈលោក​ អាំង​ សិរីពិសិដ្ឋ​ រួមមាន​ អង្ករ៤បេ មី១កេះ ត្រីខ៣យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អំបិល ស្កសរ ប៊ីចេង សៀង ឆៃប៉ូវ ទឹកសុទ្ធ និងថវិកា២០ម៉ឺនរៀល។

នេះជាទឹកចិត្តសប្បុរស​គួរយកជាគម្រូ! 🙏នេះហៅថា​ ក្នុងនាមជាស្ត្រីដូចគ្នា​ ធ្លាប់ពពោះ​ និងសម្រាលបុត្រដូចគ្នា​ ដឹងការលំបាក​ ការឈឺចាប់ដូចគ្នា។ មានតែស្ត្រីទេ​ ទេីបដឹងពីសុខទុក្ខស្ត្រីដូចគ្នា។ ឆ្លងទន្លេគ្មានមែកគ្មានធាង​ គ្មានកោះគ្មានត្រេីយ​ ជាធម្មជាតិនៃស្ត្រីគ្រប់ឋានៈ។ តែបេីចំពោះស្ត្រីពពោះដែលគ្មានប្រាក់ចំណាយដេីម្បីសម្រាល​ ហេីយគ្មានទាំងជម្រកស្នាក់នៅទៀត​ តេីលំបាកប៉ុណ្ណា?

#ibelieveyou
#ទំនុកចិត្តជាអាវុធដ៏សំខាន់ក្នុងការស្វែករកយុត្តិធម៌!

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print