ជនសង្ស័យ២នាក់មានម្នាក់ទើបតែចេញពន្ធនាគារបាន១ឆ្នាំទៅយកថ្នាំញៀននៅភ្នំពេញទាក់ទងបញ្ជាទិញតាមទូរស័ព្ទពីគុកព្រៃស ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងបង្រ្កាប

ចែករំលែក៖

ខេត្តបាត់ដំបង៖​ជនសង្ស័យចំនួន២នាក់ក្នុងចំណោមនោះមានជនសង្ស័យម្នាក់ទើបតែចេញពីពន្ធនាគារបាន១ឆ្នាំហើយបន្តធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជួញដូរថ្នាំញៀនដោយទៅយកថ្នាំញៀនពីរាជធានីភ្នំពេញមកខេត្តបាត់ដំបង តាមការទាក់ទងបញ្ជាទិញតាមទូរស័ព្ទពីគុកព្រៃស ត្រូវបាន កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការនិងកម្លាំងនគរបាលស្រុកកំរៀង​បានចេញ​ប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួនហើយ ឆែកឆេររកឃើញដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់តូចធំ។​ បន្ទាប់មកជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីយកមកសាកសួរតាមនីតិវិធី។
កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យធ្វើឡើងម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិស្រះទឹក ឃុំតាក្រី​ស្រុកកំរៀង​ខេត្តបាត់ដំបង។
​ជនសង្ស័យទាំង២នាក់នោះដោយម្នាក់ជាអ្នករត់ម៉ូតូឌុបមានឈ្មោះ​ហ៊ូហ៊ីន​ហៅឳ ស្រឯម ភេទប្រុសអាយុ៤៥ឆ្នាំ​មានស្រុកកំណើតនៅស្រុកគីរីវង្ស ខេត្តតាកែវ​ និងម្នាក់ទៀត ជាមេខ្លោងជួញដូរថ្នាំញៀន មានឈ្មោះ​ឌិន វាសនា ហៅ៩១ ភេទប្រុស​អាយុ៥៤ឆ្នាំ​បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ។ ជនសង្ស័យឈ្មោះ​ឌិន វាសនា ហៅ៩១ ទើបតែចេញពីពន្ធនាគារបាន១ឆ្នាំ ពាក់ព័ន្ធ និង ជួញដូរថ្នាំញៀន ហើយជន នេះក៏បានឆ្លើយសារ ភាពថារូបគេយក​ថ្នាំញៀនពីភ្នំពេញ​តាមការ បញ្ជា ទាក់ទង តាមទូរស័ព្ទ ពីអ្នកទោសម្នាក់នៅក្នុងគុកព្រៃសដែលរូបគេស្គាល់អ្នកទោសនោះ​កាលពីនៅជាប់គុកជាមួ យគ្នា ។​ ជាមួយនិងការឃាត់ខ្លួនសមត្ថកិច្ច ដកហូតបាន ថ្នាំញៀន មេតំហ្វេតាមីន ទឹកកក ចំនួន៣ថង់តូចធំស្មើនិង២៧.២៨ក្រាមជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿងនិងសម្ភារៈឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
​លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបជនសង្ស័យ ខាងលើទាំង២នាក់ គឺដោយអនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នង ការនគរបាលខេត្តបាត់ដំបង ក្នុងការជម្រុញនិងរិតបន្តឹងកិច្ចការ ងារបង្កាទប់ស្កាត់និង បង្រ្កាបបទល្មើស គ្រឿ់ង ញៀន ដើម្បីរក្សាសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ។
​លោកនាយការិយាល័យបានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានបង្រ្កាបចាប់ឃាត់ខ្លួន ខណៈដែលពួកគេធ្វើសម្មភាពលក់ចែកចាយថ្នាំញៀនខុសច្បាប់ អនុវត្តតាមវិធានការជំនាញ របស់សមត្ថកិច្ច ក្រោយពីប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចអំពីសកម្មភាពប្រព្រឹត្តបទ ល្មើសគ្រឿងញៀនរបស់ជនសង្ស័យ។ជនសង្ស័យកំពុងតែសាកសួរនិងបំពេញសំណុំរឿងដើម្បីបញ្ជូនទៅតុលាការយកទៅចាត់ការតាមផ្លូវច្បាប់
សូមបញ្ជាក់ថាពាក់ព័ន្ធនិងការទាក់ទងបញ្ជាទិញតាមទូរស័ព្ទគ្រឿងញៀនចេញពីគុកព្រៃសដូចគ្នានេះ ដែរ កាលពីកន្លងទៅថ្មីៗ កម្លាំងកងរាជអាវុធហត្ថបានបង្រ្កាប ករណីជួញ ដូរថ្នាំញៀនដ៏ធំលក្ខណៈទ្រងទ្រាយធំមួយចេញពីគុកព្រៃស សមត្ថកិច្ចឃាត់ខ្លួន សង្ស័យម្នាក់ និងទណ្ឌិតកំពុងអនុវត្តទោសក្នុងពន្ធនាគារព្រៃស៥នាក់ សរុប៦នាក់ទណ្ឌិតទាំង ៥នាក់មាន ជនជាតិខ្មែរ២នាក់ វៀតណាម១នាក់ និងជនជាតិស្បែកខ្មៅ ២នាក់ទន្ទឹមនោះ សមត្ថកិច្ចបាន ដកហូតថ្នាំញៀនមេតំហ្វេតាមីនWY ជាង១០ម៉ឺនគ្រាប់ និងថ្នាំញៀនមេតំហ្វេតា មីនទឹកកក ចំនួនជាង៣គីឡូក្រាម ហើយការធ្វើតេស៍ថ្នាំញៀនទាំងនោះសុទ្ធ១០០ភាគរយ៕សំ វិច្ឆិកា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print