ប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃទី ១០ ខែមីនា បានប្រកាសឱ្យដឹងថា ប្រទេស របស់លោកកំពុងតែចរចាជួលយន្ដហោះ យាមល្បាត៥គ្រឿងប្រភេទTC-90 របស់ ជប៉ុនដើម្បីយាមល្បាតនៅដែនសមុទ្រ ចិនភាគខាងត្បូង

ចែករំលែក៖

មានប្រសាសន៍នៅក្នុងសន្និសីទកា សែតនៅក្នុងទីតាំងទាហានអាកាសស្ថិតនៅភាគខាងកើតទីក្រុងម៉ានីល លោក ប្រធានាធិបតីហ្វីលីពីន Benigno Aquino បញ្ជាក់ថា លោកនឹងខិតខំបន្ថែមទៀត ដើម្បីធ្វើឱ្យកម្លាំងទាហានអាកាសកាន់ តែខ្លាំងក្លាជាងមុន។ លោកនឹងបន្ថែម យន្ដហោះចម្បាំង ឧទ្ធម្ភាគចក្រដើម្បីការ ពារព្រំដែនសមុទ្ររបស់ខ្លួន ។
លោកប្រធានាធិបតីហ្វីលីពីនបញ្ជាក់ ទៀតថា “យើងកំពុងតែជួលយន្ដហោះ ពីជប៉ុន៥គ្រឿងប្រភេទ TC-90 ដើម្បី ហ្វឹកហាត់ដល់កម្លាំងទាហានអាកាស ហ្វីលីពីន ក៏ដូចជាយាមល្បាតនៅតាម ដែនសមុទ្រ” ។
កាលពីសបា្ដហ៍កន្លងមកហ្វីលីពីននិងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្ដល់សម្ភារ និងបច្ចេកវិទ្យាយោធាអនុ ញ្ញាតឱ្យជប៉ុនបញ្ជូនឧបករណ៍យោធា ទៅកាន់ហ្វីលីពីន ហើយអាវុធទាំងនោះ មិនអាចបញ្ជូនទៅឱ្យប្រទេសទី៣នោះ ឡើយ ។
អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីន លោក Restituto Padilla បញ្ជាក់ថា កិច្ចព្រមព្រៀងជួលយន្ដហោះជប៉ុនកំពុង តែពិភាក្សាលម្អិតពីពេលវេលាជួល និង ប្រាក់ឈ្នួល។ ហ្វីលីពីនផ្ដល់អាទិភាពក្នុង ការអភិវឌ្ឍកម្លាំងទាហានជើងទឹក និង ជើងអាកាស ដោយសារតែចិនបានដាក់ ពង្រាយកាំជ្រួចមីស៊ីល និងយន្ដហោះ ចម្បាំងនៅតាមកោះមួយចំនួនក្នុងដែនសមុទ្រចិនភាគខាងត្បូងបំពានដល់ដែនអធិបតេយ្យភាពរបស់ប្រទេសមួយចំនួន នៅតំបន់អាស៊ាន ។
សម្ពន្ធមិត្ដអាមេរិកនិងកូរ៉េខាងត្បូងបានស្នើជួយដល់ប្រទេសហ្វីលីពីនក្នុងការ ការពារដែនសមុទ្ររបស់ខ្លួន។ ប្រធានា ធិបតី អាគីណូ បញ្ជាក់ថា ជាច្រើនឆ្នាំ កន្លងមកហ្វីលីពីនទទួលបានពីអាមេរិក នូវយន្ដហោះដឹកជញ្ជូនប្រភេទ C-130 ២គ្រឿង ។
ចំណែកកូរ៉េខាងត្បូងវិញក៏បានផ្ដល់ យន្ដហោះចម្បាំង២គ្រឿង ហើយនឹងផ្ដល់ បន្ថែម១០គ្រឿងទៀតនៅឆ្នាំ២០១៧ តាម កិច្ចព្រមព្រៀងរវាងទីក្រុងម៉ានីលនឹង ទីក្រុងសេអ៊ូល ។
វិវាទនៅដែនសមុទ្រចិនភាគខាងត្បូង ពិសេសគឺការប្រើប្រាស់កម្លាំងយោធា របស់ចិនក្នុងការគ្រប់គ្រងដែនសមុទ្រ ចិនភាគខាងត្បូង បានធ្វើឱ្យស្ថានភាព នៅក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង។ សកម្មភាពរបស់ចិនមិនអាចធ្វើឱ្យអាមេ រិកនៅស្ងៀមបានឡើយ ដោយអាមេរិក ក៏មានគម្រោងបញ្ជូនយន្ដហោះទម្លាក់ គ្រាប់បែករយៈចម្ងាយឆ្ងាយទៅកាន់ ប្រទេសអូស្ដ្រាលីដើម្បីទប់ទល់ និងការ ពង្រីកឥទ្ធិពលយោធារបស់ចិនដែល ។
វិវាទនៅដែនសមុទ្រចិនភាកខាងត្បូង ក៏បានធ្វើឱ្យអាមេរិករកបានប្រាក់ចំណូល យ៉ាងច្រើនពីការផ្គត់ផ្គង់អាវុធដល់ប្រទេស ដែលមានវិវាទជាមួយចិន ។
តាំងពីដើមមកចិនមិនដែលចេញ មុខដើម្បីគ្រប់គ្រងដែនសមុទ្រចិនភាគ ខាងត្បូងដោយបើកចំហដូចជាពេលនេះឡើយ។ ទាំងនោះគឺជាការជំរុញឱ្យមាន សង្គ្រាមនៅដែនសមុទ្រចិនភាគខាងត្បូង ក្នុងការកំណត់ទីតាំងគ្រប់គ្រងរបស់ចិន ដោយស្របច្បាប់ ។
ពិភពលោកបានចាប់អារម្មណ៍យ៉ាង ខ្លាំងដល់សកម្មភាពប្រែប្រួលនៅដែន សមុទ្រចិនភាគខាងត្បូង។ ព័ត៌មានជុំវិញ កិច្ចប្រជុំសភាទីក្រុងប៉េកាំង ក្នុងនោះ មានគោលនយោបាយ និងសកម្មភាព របស់ទីក្រុងប៉េកាំងនៅលើដែនសមុទ្រ ចិនភាគខាងត្បូង គឺជាបញ្ហាដែលចាប់ អារម្មណ៍បំផុត។ មានការស្រាវជ្រាវ មួយឱ្យឃើញថា មន្ដ្រីជាន់ខ្ពស់ចិនទាំង អស់មានបំណងចង់គ្រប់គ្រងដែនសមុទ្រ ចិនភាគខាងត្បូងទាំងមូល ។
ក្នុងពេលដែលនាយករដ្ឋមន្ដ្រីចិន លី ខឺជាំង បញ្ជាក់នៅក្នុងរបាយការណ៍ ទៅកាន់សភាចិនថា “ចិនបានត្រៀម លក្ខណៈនៅគ្រប់សមរភូមិ គ្រប់យុទ្ធ សាស្ដ្រធានាក្នុងការធ្វើសង្គ្រាមដោយ ជោគជ័យ ការពារព្រំដែន គ្រប់គ្រងដែន សមុទ្រ និងដែនអាកាស”។ ទន្ទឹមនឹង នោះរដ្ឋាភិបាលនឹងផ្ដល់ជំនួយដល់ខេត្ដ ហៃណាន ដើម្បីខួងយកប្រេងធនធាន ធម្មជាតិនៅសមុទ្រចិនភាគខាងត្បូង។ ចិននឹងដាក់ឈ្មោះឱ្យកោះនៅដែនសមុទ្រ ចិនភាគខាងត្បូង និងគ្រប់គ្រងកោះនោះ ឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។ ជីដូនជីតាចិនបានធ្វើរឿងដ៏ល្អនៅដែន សមុទ្រចិនភាគខាងត្បូងជាច្រើនជំនាន់មកហើយ ដូច្នេះការដែលទីក្រុងប៉េកាំង គ្រប់គ្រងដែនសមុទ្រនោះជារឿងសម ហេតុសមផលណាស់ ។
សារព័ត៌មាន South China Morning Post បានផ្សាយថា ជាមួយគ្នានេះមន្ដ្រីរដ្ឋា ភិបាលចិនបានប្រកាសនៅក្នុងកិច្ចប្រជុំ សភាថា ជាមួយនឹងស្ថានភាពបច្ចុប្បន្ន នៅដែនសមុទ្រចិនភាគខាងត្បូងអ្នកនេសាទទាំងអស់ក៏មានកាតព្វកិច្ចជួយការពារដែនសមុទ្ររបស់ចិនផងដែរ ក្រោម ការជួយការពារពីកម្លាំងទាហានជើងទឹក។ អ្នកនេសាទទាំងអស់ត្រូវទៅនេសាទធម្មតានៅដែនសមុទ្រចិនភាគខាងត្បូង ។
អភិបាលខេត្ដហៃណានបានបញ្ជាក់ ថា នៅក្នុងខេត្ដមានអ្នកនេសាទប្រមាណ ជាង១០០ពាន់នាក់គឺជាកម្លាំងដ៏ល្អដណ្ដើម សិទ្ធិគ្រប់គ្រងនៅដែនសមុទ្រ។ អ្នកនេ សាទទាំងនោះត្រូវបានរដ្ឋាភិបាលផ្ដល់ ជំនួយថវិកាក្នុងការបោះទូកនេសាទធំៗ ផ្ដល់ជំនួយថាមពល និងទទួលបានការ ការពារពីទាហានជើងទឹកទៀតផង។ កប៉ាល់ នេសាទចិនមួយចំនួនមានទំហំធំជាងនាវាចម្បាំងរបស់ប្រទេសនៅក្នុងតំបន់ សមុទ្រដែលមានវិវាទជាមួយចិនទៀត ផង ។
ទាំងនោះមិនមែនជារឿងចម្លែកនោះឡើយកាលពីឆ្នាំ២០១៤សារព័ត៌មានរ៉យ ទ័របានផ្សាយថា កប៉ាល់នេសាទរបស់ ចិនមានរហូតដល់ជាង៥០ពាន់គ្រឿងនោះ គឺជាអាវុធដ៏មុតស្រួចរបស់រដ្ឋាភិបាលចិនក្នុងការពង្រឹកទីតាំងគ្រប់គ្រងនៅ ដែនសមុទ្រចិនភាគខាងត្បូង។ នាវានេ សាទជាច្រើនត្រូវបានបំពាក់នូវប្រព័ន្ធ ទំនើបៗភ្ជាប់ប្រព័ន្ធរ៉ាដា និងប្រព័ន្ធ ទំនាក់ទំនងដោយផ្ទាល់ជាមួយកម្លាំង ទាហានជើងទឹក។ កប៉ាល់នេសាទទាំង នោះមានតួនាទីធ្វើចារកិច្ច និងធ្វើអាជីវ កម្មផងដែរ។ ប្រេងសាំងដែលកប៉ាល់ នេសាទប្រើប្រាស់រដ្ឋាភិបាលជាអ្នករ៉ាប់ រងទាំងអស់ 9
ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print