លោកស្រីអ៊ុងសាន ស៊ូជី បោះបង់ការ ខិតខំដើម្បីក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា

ចែករំលែក៖

បើទោះបីលោកស្រី ស៊ូជី មិនអាច ក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាក៏ដោយ តែលោកស្រីក៏នឹងកាន់តំណែងដ៏សំខាន់ នៅក្នុងជួររដ្ឋាភិបាលថ្មីដែរ ។
កាលពីថ្ងៃទី១០ ខែមីនា ក្រុមតំណាង រាស្ដ្រនៅក្នុងរដ្ឋសភាមីយ៉ាន់ម៉ាព្រមទាំង ព្រឹទ្ធភា និងកម្លាំងទាហានបានប្រកាស បញ្ជីឈ្មោះបេក្ខភាពប្រធានាធិបតីដោយ ធ្វើការបោះឆ្នោតសម្រេចចុងក្រោយនា ថ្ងៃទី១៧ ឬថ្ងៃទី១៨ ខែមីនា ខាងមុខនេះ ។
បញ្ជីឈ្មោះបេក្ខភាពតំណាងឱ្យរដ្ឋសភា មានលោក Htin Kyaw មកពីគណបក្ស សម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសាន ស៊ូជី ហើយក៏ជា អតីតអ្នកបើកបររថយន្ដឱ្យលោកស្រីផងដែរ។ ចំណែកគណបក្សសាមគ្គីដើម្បី អភិវឌ្ឍបានជ្រើសរើសលោក Sai Mauk ជាបេក្ខភាពសម្រាប់ការបោះឆ្នោតនា ពេលដ៏ខ្លីខាងមុខ ។
ក្នុងពេលនេះបញ្ជីឈ្មោះតំណាងឱ្យព្រឹទ្ធ សភារួមមានលោក Henry Van Htee Yu មកពីគណបក្សប្រជាធិបតេយ្យ និងលោក Khin Aung Myint មកពីគណបក្ស សាមគ្គីដើម្បីអភិវឌ្ឍ ។
តាមគម្រោងក្រុមតំណាងឱ្យរដ្ឋសភា ព្រឹទ្ធសភានិងយោធា ត្រូវជ្រើសរើសបេក្ខ ភាពរបស់ខ្លួនសម្រាប់ការបោះឆ្នោត ប្រធានាធិបតីចុងក្រោយនៅក្នុងកិច្ចប្រជុំ សភា។ បេក្ខភាពរូបណាដែលទទួលបាន ការគាំទ្រច្រើននោះនឹងក្លាយជាប្រធានាធិបតីចំណែកអ្នកដែលទទួលបានសំឡេង គាំទ្របន្ទាប់កាន់តំណែងជាអនុប្រធានា ធិបតី ។
ជាមួយគ្នានោះលោកស្រី អ៊ុងសាន ស៊ូជី បានអំពាវនាវដល់ប្រជាពលរដ្ឋ មីយ៉ាន់ម៉ាទាំងមូលគាំទ្រដល់បេក្ខភាព ប្រធានាធិបតីដែលគណបក្សរបស់លោក ស្រីបានជ្រើសរើសរួច។ ប្រភពព័ត៌មាន បានឱ្យដឹងថា លោកស្រី ស៊ូជី នឹងកាន់ តំណែងជារដ្ឋមន្ដ្រីក្រសួងការបរទេសដើម្បី បង្កើនទំនាក់ទំនងជាមួយសហគមន៍អន្ដរ ជាតិឱ្យមកជួយអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុង ប្រទេសនេះ ។
នៅក្នុងការបោះឆ្នោតនាពេលខាង មុខបេក្ខភាពមកពីគណបក្សរបស់លោក ស្រី អ៊ុងសាន ស៊ូជី មានសង្ឃឹមខ្ពស់ដោយ សារតែគណបក្សនេះមានសំឡេងភាគ ច្រើននៅក្នុងស្ថាប័នសំខាន់ៗទាំងនោះ 9


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print