នាយរងការិយាល័យរដ្ឋបាលសរុបម្នាក់ត្រូវបានអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនករណីប្រើប្រាស់អាវុធគ្មានលិខិតបញ្ជាបេសកកម្ម

ចែករំលែក៖

ភ្នំពេញៈ​ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រេីប្រាស់អាវុធគ្មានលិខិតបញ្ជាបេសកកម្មកាលពីវេលាម៉ោង២១ៈ៣០នាទី ថ្ងៃទី១១ខែមិនាឆ្នាំ២០១៦ នៅចំនុចផ្លូវ១៥៤កែងផ្លូវសុីសុវត្ថិ សង្កាត់ផ្សារកណ្តាល២​ ខណ្ឌដូនពេញ​ ។
ជនសង្ស័យឈ្មោះ កែវ សាំងសត្ថា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ជានាយនគរបាលបំរើការនៅអង្គភាពនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាលក្រសួងមហាផ្ទៃ ឋានះវរៈសេនីយ៏ទោ តួនាទី នាយរងការិយាល័យរដ្ឋបាលសរុប។
សមត្ថកិច្ចបានអោយដឹងថាៈ​ វត្ថុតាងចាប់យករួមមានៈ-អាវុធខ្លីម៉ាកQSZ៩២ លេខ០០៩២៥០ ផលិតនៅប្រទេសចិន-ប័ណ្ណប្រេីប្រាស់អាវុធខ្លី០១សន្លឹក ម៉ាកQSZ៩២ លេខ០០៩២៥៤ -អត្តសញ្ញាណប័ណ្ណនគរបាលជាតិ០១សន្លឹកឈ្មោះ កែវ សាំងសត្ថា​ ។
.លេខនៅជាប់និងអាវុធនិងលេខក្នុងប័ណ្ណប្រេីប្រាស់អាវុធខ្លីមិនដូចគ្នាទេគឺខុស១លេខ ។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងបានប្រគល់ទៅអោយខាងស្នងការនគរបាលក្រុងចាត់ការបន្តតាមនិតិវិធី​។ សុខ​ ខេមរា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print