ខេត្តតាកែវ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចេញសេចក្ដីប្រកាសព័ត៍មាន នៅថ្ងៃអាទិត្យទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ដោយបានសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញ នូវផ្សារត្រពាំងអណ្ដើក ស្ថិតនៅក្នុងភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីថ្ងៃទី២០ ខែមិថុនានេះតទៅ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ប្រសិនបើក្នុងករណីមានសុខភាពប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា៖ ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុម ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ ជាពិសេសគឺអាជ្ញាធរមូលដ្ឋានតែម្តង។
បន្ថែមពីនេះ រដ្ឋបាលខេត្ត សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន បន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ” តាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក្រសួងសុខាភិបាល៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖