ក្រសួង​សាធារណការ​៖​ បង្កើនការយកចិត្តទុកដាក់លើកិច្ចការងារថែទាំផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បានបញ្ជាក់​នៅថ្ងៃចន្ទទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ថា​៖​ ក្រុម​ការងារ​ក្រសួង​ បានបង្កើនការយកចិត្តទុកដាក់លើកិច្ចការងារថែទាំផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត ដើម្បីអាចប្រើបាស់យូរ និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនឆ្លងកាត់ ឱ្យកាន់តែមានភាពងាយស្រួលថែមទៀត។

ជាក់ស្ដែង​កាលពីថ្ងៃទី១៥​ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ រតនគីរី កែប ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យថែទាំគុណភាពផ្លូវថ្នល់ លើកំណាត់ផ្លូវជាតិលេខ៥ លេខ៨ លេខ៤១ លេខ៣៣ លេខ៤៤ លេខ៧២ លេខ៧៣ លេខ៥៦ លេខ៦២ លេខ៦៤ លេខ៧៣ លេខ៣៣A លេខ៧៨-៥ និងផ្លូវថ្នល់ជាច្រើនខ្សែផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។

ជាមួយនោះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន ៣ការពារ ៣កុំ ឱ្យបានគ្រប់ៗគ្នា។

ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print