សម្តេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍ បញ្ជាក់ពីលទ្ឋផលចុងក្រោយនៃវេទិកាបូអាវ (Bo Ao) នៅទីក្រុងបូអាវ ខេត្ត ហៃណាន កាលពីម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍ បញ្ជាក់ពីលទ្ឋផលចុងក្រោយនៃវេទិកាបូអាវ (Bo Ao) នៅទីក្រុងបូអាវ ខេត្ត ហៃណាន កាលពីម្សិលមិញ ដែលពិភាក្សាលើប្រធានបទ អនាគតអាស៊ី: សក្តានុពលថ្មី និង ចក្ខុវិស័យថ្មី ដែលមានប្រមុខដឹកនាំនិងតំណាងប្រទេស ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាង ២០០០ ដែលមកពី ៦០ ប្រទេសគឺបានលើកទឹកចិត្ត គាំទ្រ និងជំរុញដល់ប្រទេសទាំងអស់ផ្តោតការយកចិត្តទុកដាក់លើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ដែលក្នុងនោះគឺរួមមាន មុខរបរនិងការងារ ការសិក្សាអប់រំ ការថែទាំសុខភាព ការថែទាំសុខភាពមនុស្សចាស់ជរា និងជម្រកស្នាក់នៅ ។ ទន្ទឹមនឹងនោះ អង្គប្រជុំក៏មានការពិភាក្សាលើ ម៉ាក្រូសេដ្ឋកិច្ច នយោបាយ សហគ្រិនភាព បច្ចេកវិទ្យាអិនថឺណិត សុខុមាលភាពសាធារណៈ និង វប្បធម៌ជាដើម។

ទន្ទឹមនឹងនោះអង្គប្រជុំក៏បានគាំទ្រ និងជំរុញអោយប្រទេសក្នុងអាស៊ីជាមិត្តល្អជាមួយប្រទេសជិតខាងផងគ្នា ដោយមិនរើសអើងឬប្រកាន់ទៅលើកម្រិតនៃការរីកចម្រើន ហើយរួមគ្នាថែរក្សាការពារសន្តិភាព ស្ថេរភាពក្នុងតំបន់ សហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញការរីកចម្រើនដែលជាគន្លឺះដ៏សំខាន់នៃការរីកចម្រើនរបស់អាស៊ីទាំងមូល ដែលជាគន្លឺះនៃការលូតលាស់សេដ្ឋកិច្ចពិភពលោកផងដែរ។

វេទិកាបូអាវ គឺបានជួយជំរុញកម្ពុជាឆ្ពោះទៅរកការរីកចម្រើព្រមគ្នាជាមួយបណ្តាប្រទេសអាស៊ាននានាដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរទូទាំងប្រទេស។

កិច្ចការទាំងអស់នេះសម្រេចទៅបាន ព្រោះកម្ពុជាមានសន្តិភាព និងមានប្រមុខដឹកនាំដែលមានសមត្ថភាពនិងឆ្លាតពូកែដូចជា សម្តេចតេជោ ហ៊ុន សែន ដែលចង់បានកម្ពុជារីកលូតលាស់ខ្ពស់មុខមាត់ដូចបណ្តាប្រទេសនានាលើពិភពលោក៕​

12718306_980794451969052_3490838443869895602_n

12801220_980794448635719_5863730840342627530_n

12439103_980794445302386_4497456787562413066_n

1934784_980794768635687_1708040145686072610_n

10442885_980794481969049_6491769513371198952_n

10580240_980794485302382_3829620122808660196_n

12523973_980794568635707_3663574395141731448_n

12439103_980794491969048_24762810707280847_n

ដោយ៖ សុខ​ខេមរា

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print