ថ្ងៃ​នេះ​! ករណីឆ្លងកូវីដ-១៩ថ្មី​ នៅប្រទេសថៃ​កេីន​ឡើង​ខ្ពស់​រហូត​ដល់​ចំនួនជាង​ ២ម៉ឺន​បីពាន់នាក់​ហេីយ​, ខណៈ​អ្នកជំងឺ ១៨៤នាក់ស្លាប់បន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅព្រឹកថ្ងៃសុក្រទី១៣ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពី​រាយការណ៍ប្រចាំថ្ងៃ​នៃការរកឃើញមនុស្សឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២៣,៤១៨ករណីបន្ថែមទៀត ជាតួលេខខ្ពស់បំផុតថ្មីមួយទៀត គិតត្រឹម​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។​ ខណៈ​អ្នកជំងឺចំនួន ១៨៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

ជាក់ស្ដែង​បើតាមក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា​ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ​ មាន ២៣,០៣០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៨៨ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ២០,០៨៣នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។

សូមជម្រាបថា​ ប្រទេសថៃ​ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហាថ្មីៗនេះ សម្រេចបាន ២២.៣លានដូស ក្នុងនោះប្រជាជន ៤.៨៣លាននាក់ (៦.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ថា ប្រទេសថៃ​ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៨៦៣,១៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ៧,១២៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦៤៣,៨៨៤នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print