លោក ជា សុមេធី បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងមើលលើការរៀបចំវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្រុកពារាំង ដើម្បីត្រៀមក្នុងការបើកឲ្យដំណើរការចូលរៀនឡើងវិញ នាពេលខាងមុខនេះ

ចែករំលែក៖

ខេត្តព្រៃវែង, លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងថា, សូមបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អោយអភិបាលរាជធានី – ខេត្ត ត្រូវត្រៀម រៀបចំបើកសាលារៀនឡើងវិញនៅតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងចំនួន តិចនៃជំងឺកូវីដ-១៩ ។ លោកបន្តថា, ដូច្នេះ ខ្ញុំស្នើរសុំដល់អភិបាលក្រុង -ស្រុកទាំង១៣ ត្រូវចុះរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ក្នុងភូមិសាស្ត្រ ក្រុង-ស្រុក នីមួយៗ ជាពិសេស កាលពីកន្លងមក សាលារៀនមួយចំនួន ត្រូវបានយកធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក និងជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវរៀបចំអោយបាន ស្អាតឡើងវិញ។

លោកអភិបាលខេត្តបញ្ជាក់ថា, ទន្ទឹមនិងនេះ ខ្ញុំស្នើរអោយប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិនិត្យ និង ណែនាំ តាមសាលានីមួយៗ ជាពិសេស នាយកសាលា នីមួយៗ ត្រូវសហការជាមួយនឹងមន្ទីរពេទ្យបង្អែក ការិយាល័យអប់រំស្រុក និងអភិបាលស្រុកនិមួយៗ ដើម្បីពិនិត្យ និងវាយតម្លៃមើលលទ្ធភាពទីតាំងដែលមានហានិភ័យទាប ហានិភ័យមធ្យម និងហានិភ័យខ្ពស់មុននឹងស្នើសុំបើក សាលាឡើងវិញ។

សារជាថ្មីម្តងទៀត ខ្ញុំបាទ បានជំរុញដល់ អភិបាលក្រុង – ស្រុក និងមន្ទីរពាក់ព័ន្ធត្រូវបន្តអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តតាម វិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស ប្រសាសន៍ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ៣ការពារ និង ៣កុំ អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នា បង្ការ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី ឌែលតា (Delta) អោយមាន ប្រសិទ្ធភាពខ្ពស់ ក្នុងខណៈដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៍ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ អោយបានគ្រប់ៗគ្នាផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print