សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ី-អឺរ៉ុបលើកទី៣ ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ី-អឺរ៉ុបលើកទី៣ ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដោយបញ្ជាក់ថា, កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានធ្វើជាសហប្រធាន ជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្តូរវេនក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ី-អឺរ៉ុបលើកទី៣ កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រី អាស៊ី-អឺរ៉ុបចំនួន៥១ រូប ព្រមទាំងតំណាងជាន់ខ្ពស់មកពីលេខាធិការដ្ឋានអាស៊ាន សហភាពអឺរ៉ុប និង នាយកប្រតិបត្តិមូលនិធិអាស៊ី-អឺរ៉ុប (ASEF) ផងដែរ។

កម្ពុជាបានជម្រាបជូនអង្គប្រជុំថា កម្ពុជា បានផ្ញើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់ ចូលរួមកិច្ចប្រជុំកំពូល ASEM13 រួចហើយ។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំ ASEM មួយចំនួន ក្នុងនោះ រួមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន ផងដែរ បានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូល ASEM13 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី៣ រយៈពេលពីរថ្ងៃនេះ

-ឧត្តមមន្រ្តី ASEM បាន ពិភាក្សាយ៉ាងលម្អិតលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 ដែលឯកសារនេះនឹងត្រូវ យកមកអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលខាងមុខ។ ឧត្តមមន្រ្តី ASEM បានឯកភាពឱ្យបន្តមានកិច្ច ប្រជុំចរចាលើខ្លឹមសារនៃសេចក្តីព្រាងនេះទៀតតាមពេលសមស្របណាមួយក្នុងខែកញ្ញានេះ ដើម្បីពិភាក្សា បញ្ហាដែលនៅសេសសល់មួយចំនួន។

ឧត្តមមន្ត្រីទាំងអស់សម្ដែងនូវការកោតសរសើរដ៏ស្មោះជូនចំពោះ កម្ពុជា និងស្លូវេនី ដែលបានធ្វើសហប្រធាន ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីនេះ និងដែលបានបន្តរក្សាសន្ទុះ ASEM ឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ ប្រកបដោយជោគជ័យ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print