ខេត្តបន្ទាយមានជ័យ: រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក កែ គឹមយ៉ាន តំណាងរាស្រ្ត ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ស្ថាបនិកសមាគម អមដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសមាគមមូលនិធិសម្រាប់ប្រជាពលរដ្ឋមានជីវភាពលំបាកនៅខេត្តបន្ទាយមានជ័យ។
លោក ឈឿន ឈីវអៀន នាយកប្រតិបត្តិសមាគមមូលនិធី វ៉ាយ អិល ភី បានធ្វេីរបាយការណ៍បង្ហាញពីវឌ្ឍនភាពបានផ្ដល់ទុនបន្ថែមដល់កសិករក្នុងការប្រកបរបរកសិកម្មដូចជាការធ្វើស្រែចម្ការ ការដាំដុះនិងការចិញ្ចឹមសត្វ និងផលិតកម្ម ក្នុងន័យលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រនិងកាត់បន្ថយបានការចំណាកស្រុកដើម្បីរក្សាបាននូវតម្លាភាពហានិភ័យនិងនិរន្តរភាព ហេីយប្រជាពលរដ្ឋបានបង្កើនចំណូលប្រចាំគ្រួសារមានការអភិវឌ្ឍខ្លួនទាំងចំណេះ និងបទពិសោធលើផ្នែកកសិកម្មនិងផលិតកម្ម។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានកោតសសេីរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ធ្វេីឱ្យសមាគមមូលនិធិ វ៉ាយ អិល ភី ដំណេីរការទៅមុខជួយសម្រាលការលំបាកទៅលេីកង្វះទុនសម្រាប់ប្រកបរបរកសិកម្ម ផលិតកម្ម ស្របពេលដែលកម្ពុជាយេីងបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការផលិតបានផលកសិកម្ម និងផលិតកម្មក្នុងស្រុកជាការងារចាំបាច់បច្ចុប្បន្នភាពសម្រាប់ប្រជាពលរដ្ឋយេីង៕
ដោយ, សហការី